រត់ចេញ ពីសណ្ឋាគារ ស្វែងរកប្រដាប់ភេទ បន្ទាប់ពី ត្រូវមិត្តស្រី កាត់បោះចោល
ចិន៖ បុរសម្នាក់ បានទទួលរងនូវការឈឺចាប់ជាខ្លាំង បន្ទាប់ពីភ្ញាក់ពីគេងមក ឃើញប្រដាប់ភេទរបស់ខ្លួន ត្រូវបានមិត្តស្រីចិត្តអប្រិយ យកកន្រ្តៃ កាត់បោះចោលបាត់។
យោងទៅតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅប្រហែលម៉ោង ២រសៀល ថ្ងៃទី១៣ ខែកញ្ញា ប៉ុន្មានថ្ងៃកន្លងទៅនេះ ។ បុរសជាជនរងគ្រោះ ដែលត្រូវបានគេរាយការណ៍ថា មានឈ្មោះ Lui និងមានអាយុប្រហែលជា ៥០ឆ្នាំ បានណាត់ជួបស្រ្តីម្នាក់ ដែលជាជនដៃដល់ មានឈ្មោះថា Zhang ដែលពួកគេទាំងពីនាក់បានស្គាល់គ្នា ជាង១០ឆ្នាំមកហើយ ។
ជនរងគ្រោះ លោក Liu បានប្រាប់ឲ្យដឹងថា អ្នកទាំងពីរ បានមានសម្ព័ន្ធមេត្រី និងដេកជាមួយគ្នា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ បើទោះបីដឹងថា រូបនាងជាស្រ្តីដែលបានរៀបការរួចទៅហើយក្តី និងថែមទាំងមានកូនមួយទៀតផង ។
រូបគាត់បានបន្តទៀតថា នៅថ្ងៃរសៀលមុនពេលកើតហេតុនោះ រូបគាត់បានអស់កម្លាំងជាខ្លាំង ទើបនារីជាមិត្តស្រីយកថ្នាំម្យ៉ាងឲ្យគាត់លេប ដែលខ្លួនគាត់ផ្ទាល់ បានគិតថា វាជាថ្នាំងងុយគេង ។ គាត់បានបញ្ជាក់ទៀតថា បន្ទាប់ពីលេបថ្នាំគ្រាប់នោះ រូបគាត់គេងលក់ដូចស្លាប់យ៉ាងអ៊ីចឹង មិនដឹងអ្វីទាល់តែសោះ។
ជារឿងដែលរន្ធត់បំផុត នៅពេលរូបគាត់ភ្ញាក់ពីដំណេកវិញ គាត់បានឈឺចាប់យ៉ាងខ្លាំង ហើយពេលគាត់ក្រឡែកទៅមើលប្រដាប់ភេទ ទើបដឹងថា វាបានបាត់ទៅហើយ ។ លោក Liu បានពន្យល់ថា មិត្តស្រីរបស់គាត់ ស្រឡាញ់រូបគាត់ខ្លាំងណាស់ តែយ៉ាងណាមិញ រូបនាងនឹងមានអារម្មណ៍មិននឹងនរ នៅពេលដែលនាងចាប់ផ្តើម មានអារម្មណ៍ថា មិនសូវទុកចិត្ត និងមិនមានសុវត្ថិភាពជាមួយនឹងគាត់ ពីព្រោះរូបគាត់ក៏បានសារភាពដែរថា ធ្លាប់មានទំនាក់ទំនងជាមួយនឹងស្រីផ្សេងទៀតផងដែរ ។
ផ្អែកតាមសាក្សីដែលបានឃើញផ្ទាល់នឹងភ្នែក បានឲ្យដឹងថា លោក Liu បានរត់ចេញពីសណ្ឋាគារ ជាមួយនឹងខោខ្លី ដែលឃើញមានប្រឡាក់ដោយឈាមពេញភ្លៅរបស់គាត់ រត់ទៅកាន់ផ្លូវមួយកន្លែង ក្បែរសណ្ឋាគារនោះ ហើយបានកំពុងតែព្យាយាម ធ្វើការទំនាក់ទំនងតាមទូរស័ព្ទដៃរបស់គាត់ មុនពេលរត់ចូលមកសណ្ឋាគារវិញ ។ សេចក្តីរាយការណ៍បន្តថា គាត់រត់ចេញពីសណ្ឋាគារនោះ គឺដើម្បីស្វែងរកប្រដាប់ភេទរបស់គាត់ ដែលមិត្តស្រីបានកាត់ ។ ក្រោយមកទៀត លោក Liu បានហៅតាក់ស៊ី ដើម្បីដឹកគាត់ ទៅកាន់មន្ទីរពេទ្យ បាត់ទៅ។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ម្ចាស់សណ្ឋាគារ បានទៅពិនិត្យបន្ទប់របស់លោក Liu ក៏ប្រទះឃើញថា នៅលើគ្រែគេងនិងកំរាលឥដ្ឋ ប្រឡាក់សុទ្ធតែឈាមតែម្តង ។ ហើយបើយោងតាមកាមេរ៉ាសុវត្ថិភាព CCTV របស់សណ្ឋាគារ បានបង្ហាញឲ្យឃើញដែរថា មានស្រ្តីម្នាក់ កំពុងប្រញាប់រត់ចុះទៅជាន់ក្រោម នៅកំឡុងពេលកើតហេតុ ហើយគេជឿជាក់ថា ស្រ្តីនោះ គឺជា នាង Zhang មិត្តស្រីរបស់លោក Liu ដែលគេឃើញថា នាងបានយួររបស់ម្យ៉ាងដូចជាអាវុធ ហើយពេលទៅដល់ជាន់ក្រោម រូបនាងសឹងតែចេញទៅក្រៅ តាមផ្លូវខុសផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចបានកំពុងតែស៊ើបអង្កេតលើរឿងក្តីនេះ ហើយជនរងគ្រោះបានសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យ មួយកន្លែង ក្នុងតំបន់ ខណ:ដែលស្រ្តីជាជនសង្ស័យ គេមិនទាន់រកឃើញនៅឡើយទេ ៕
ប្រភព៖ asiantown
ដោយ៖ កុសល
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!