អ្នកគាំទ្រ អស់សំណើច នឹងតារាប្រុស Yeo Jin Goo ភ្លេចខ្លួន លួចសំលឹង មើលដើមទ្រូងតារាស្រីកូរ៉េ
កូរ៉េខាងត្បូង៖ តារាប្រុស Yeo Jin Goo បានធ្វើឲ្យអ្នកគាំទ្រអស់សំណើច នៅពេលឃើញរូបគាត់ លួចសំលឹងដើមទ្រូង របស់តារាសម្តែងស្រី Hwang Jung Eum នៅលើឆាកទទួលរង្វាន់។
កាលពីថ្មីៗនេះ លោក Yeo Jin Goo វ័យ១៩ឆ្នាំ និង នាង Hwang Jung Eum វ័យ៣១ឆ្នាំ បានឡើងប្រគល់រង្វាន់រួមគ្នា ក្នុងកម្មវិធី "Seoul Daesang Award"។ ប៉ុន្តែកែវភ្នែករបស់ លោក Yeo Jin Goo ត្រូវបានអ្នកលេងបណ្តាញសង្គម កត់សម្កាល់ថា រូបគាត់ មិនអាចមើលទៅមុខត្រង់បាននោះទេ ខណៈពេលនាង Hwang Jung Eum កំពុងនិយាយ ព្រោះតែនាង បានគ្រងនូវសម្លៀកបំពាក់ស៊ិចស៊ីខ្លាំង បញ្ចេញដើមទ្រូង។
ជាមួយគ្នានោះដែរ អ្នកលេងបណ្តាញសង្គមជាច្រើន បានអស់សំណើច ហើយក៏បញ្ចេញមតិរៀងៗថា៖
"ត្រូវហើយគាត់ជាមនុស្សប្រុស"
"វាជាការពិចារណាដ៏ឆ្គងមួយ ទៅលើអាយុអ្នកទាំងពីរ"
"ហាហា មិនល្អសោះ លោក Yeo Jin Goo នេះ តែមើលទៅគាត់ គួរឲ្យស្រឡាញ់ណាស់"៕
តារាប្រុស Yeo Jin Goo និង តារាស្រី Hwang Jung Eum
ប្រភព បរទេស
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!