ចំនួនអ្នកស្លាប់កើនឡើងដល់ ៧១៧ នាក់ ក្នុង ហេតុការណ៍រត់ជាន់គ្នា នៅ អារ៉ាប៊ីសាអូឌី (មានវីដេអូ)

 
 

អារ៉ាប៊ីសាអូឌីត៖ យ៉ាងហោចណាស់ មានមនុស្ស ៧១៧នាក់ បានស្លាប់ និងជាង ៨៦៣នាក់ រងរបួស ដោយសារតែរត់ជាន់គ្នា នៅក្នុងពេលធ្វើ ពិធីដង្ហែរ ក្បូនព្យុះធម្មយាត្រា Hajj ដែលនេះជាហេតុការណ៍ ដ៏អាក្រក់បំផុត ក្នុងឆ្នាំនេះ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ខាងក្រសួងការពារនៃ អារ៉ាប៊ីសាអូឌីត បានបញ្ជាក់ថា នៅក្នុងពិធីដង្ហែរ ព្យុះធម្មយាត្រានេះ គឺមានមនុស្ស ជិត ២លាន នាក់បានចូលរួម នៅ ទីក្រុង Mecca និងកើតឡើង នៅខាងក្រៅស្ពាន Jamarat  ដែលជាទីកន្លែងដាក់ ថ្ម សម្រាប់បូជានោះហើយនាពេលនេះ ការសង្គ្រោះបន្ទាន់ កំពុងតែធ្វើឡើង។ តាមរយៈវីដេអូដែល ត្រូវបានគេបង្ហោះពាស ពេញបណ្ដាញសង្គម បានបង្ហាញឲ្យ ឃើញ ពីទិដ្ឋភាពដ៏តក់ស្លុតនេះ ជាមួយនឹងសាកសពជាច្រើន នៅពេញដី។ យ៉ាងណាមិញ នេះជាហេតុការណ៍លើកទី២ ហើយដែលកើតឡើង ក្រោយ ២សប្ដាហ៍ ដែលដងស្ទូច បានបាក់ធ្លាក់ ពីរយៈ កម្ពស់ខ្ពស់ ចំពេលដែលនៅខាងក្រោម នោះគឺពោរពេញទៅដោយ មនុស្សយ៉ាងកកកុញ ហើយជាលទ្ធផលវា បានបង្កឲ្យមនុស្ស ១០៧នាក់បានស្លាប់ និងជាង២៣០នាក់ ទទួលរងរបួស ដែលពួកគេភាគច្រើន គឺជាអ្នកគោរពបូជា សាសនាឥស្លាម តែម្តង។ 

ខ្មែរឡូត នឹងធ្វើការចុះព័ត៌មានជាបន្ដបន្ទាប់នៅថ្ងៃស្អែក.... 

 

សូមមើលទិដ្ឋភាព ក្រោយពីរត់ជាន់គ្នា៖










វីដេអូ៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម