ចូលរួម ទិវាពិភពលោក ប្រឆាំងជម្ងឺឆ្កែឆ្កួត ជាមួយ ក្រុមហ៊ុនសាណូហ្វី
រាជធានីភ្នំពេញ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្រុមហ៊ុនសាណូហ្វីកម្ពុជា ដែលជាសាខាមួយនៃក្រុមហ៊ុនថែទាំសុខភាពឈានមុខគេលំដាប់ពិភពលោក បានរៀបចំយុទ្ធនាការមួយ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពី ជម្ងឺឆ្កែឆ្កួតក៏ដូចជាចូលរួម ក្នុងទិវាពិភពលោកប្រឆាំងជម្ងឺឆ្កែឆ្កួត ឆ្នាំ ២០១៥ ក្រោមប្រធានបទ “រួមគ្នាបញ្ចប់ជម្ងឺឆ្កែឆ្កួត” ដោយមានការចូលរួម ពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ និង អ្នកតំណាងមកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងអ្នកសារព័ត៌មាន ដែលធ្វើឡើងនៅការិយាល័យរបស់ខ្លួន នៅរាជធានីភ្នំពេញ។
ក្រុមហ៊ុន សាណូហ្វីកម្ពុជា ដែលស្ថិតនៅតាមបណ្តោយផ្លូវក្រមួន.ស
ជម្ងឺឆ្កែឆ្កួត គឺជាជម្ងឺបណ្តាលមកពីវីរុសដែលអាចបង្ការបាន ប៉ុន្តែកាចសាហាវ ដែលបាននឹងកំពុងសម្លាប់មនុស្ស ពី៣៥,០០០ ទៅ៥០,០០០នាក់ ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។ យោងតាមការសិក្សា របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្នុងចន្លោះពីថ្ងៃទី១ ខែមករា ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៤ មានមនុស្សចំនួន ២១,៧៨២នាក់ ត្រូវបានបញ្ជូនមក ឬ មកដោយខ្លួនឯង ដល់មជ្ឈមណ្ឌលបង្ការជម្ងឺឆ្កែឆ្កួតនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដើម្បីចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួត សរុបមាន ចំនួន ១២៦,៣៨២លើក។ ជម្ងឺនេះអាចត្រូវបានចម្លងតាមរយៈឆ្កែ និងឆ្មានៅពេលវាខាំ ឬក្រញ៉ៅ ឬ លិតត្រង់កន្លែងមានរបួសបានដោយងាយ ដោយវាចម្លងវីរុស Lyssaviruses។ នៅពេលដែលអ្នកត្រូវបានខាំដោយសត្វឆ្កែ ឬ ឆា្មដែលមានជម្ងឺនេះ ទឹកមាត់វានឹងចម្លងវីរុសនោះ ទៅជាជាលិកាក្រោមស្បែក និងសាច់ដុំ។ ជារៀងរាល់ឆ្នាំ ស្ទើរតែគ្រប់ប្រទេស រដ្ឋាភិបាល អង្គការ និងស្ថាប័ននានា ប្រារព្ធ និងរៀបចំបង្កើតកម្មវិធី “ទិវាពិភពលោកប្រឆាំងជម្ងឺឆ្កែឆ្កួត” ដើម្បីពង្រីកវិសាលភាព នៃការយល់ដឹងអំពីជម្ងឺឆ្កែឆ្កួតនេះ និងបន្តលើកកម្ពស់នូវវិធីបង្ការ និងការពារនៅតាមតំបន់សហគមន៍ ដែលងាយនឹងរងគ្រោះពីជម្ងឺនេះផងដែរ។
លោកស្រី NGUYEN THI NGOC Minh ដែលជានាយិកាក្រុមហ៊ុនសាណូហ្វីកម្ពុជា បានមានប្រសាសន៍ថា៖ ពួកយើងមានសេចក្តីសោមនស្សរីករាយ និងមោទនភាពយ៉ាងខ្លាំង ដែលបានរៀបចំនូវព្រឹត្តិការណ៍នេះ នៅប្រទេសកម្ពុជាក្នុងគោលបំណងផ្សព្វផ្សាយ និងបង្កើនចំណេះដឹង អំពីជម្ងឺឆ្កែឆ្កួតជូនដល់សាធារណៈជនទូទៅ។ ហើយឆ្នាំនេះ ក្រុមហ៊ុនសាណូហ្វី បានចេញនូវយុទ្ធនាការថ្មីមួយ ដែលខុសប្លែកពីឆ្នាំមុនៗ ដោយផ្តោតសំខាន់ទៅលើការចែក ជូនចំណេះដឹងជាសាធារណៈអំពីបញ្ហា សុខភាព តាមរយៈ ខិតប័ណ្ណព័ត៌មានដែលអ្នកអានអាច ស្វែងរកព័ត៌មានសំខាន់ រួមមានដូចជា ប្រភពនៃការឆ្លងជម្ងឺនេះ របៀបការពារពីការចម្លង និងវិធីសាស្ត្របង្ការបន្តបន្ទាប់ទៀត។ ក្រុមហ៊ុនសាណូហ្វី ក៏បានចុះទៅកាន់តំបន់ និងសហគមន៏ផ្សេងៗគ្នាដែលបងប្អូនប្រជាជននៅទីនោះ ងាយនឹងរងគ្រោះថ្នាក់ពីជម្ងឺឆ្កែឆ្កួតនេះ ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ពួកគាត់ ទាក់ទងនឹងជម្ងឺនេះ ក៏ដូចជាផ្តល់នូវការជួបសំណេះសំណាល ជាមួយពួកគាត់ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពជម្ងឺនេះក្នុងតំបន់សហគមន៍របស់គាត់ផងដែរ។
យោងតាមអង្គការសុខភាព ពិភពលោក ៤០% នៃជនរងគ្រោះពីជម្ងឺនេះ គឺក្មេងដែលមានអាយុក្រោម ១៥ឆ្នាំ។ ហើយជារៀងរាល់ឆ្នាំ មានមនុស្សច្រើនជាង ១៥លាននាក់ទូទាំងពិភពលោក ដែលបានចាក់វ៉ាក់សាំងការពារជម្ងឺនេះ ក្រោយពេលសត្វខាំ។ គួរបញ្ជាក់ថា ប្រសិនបើអ្នកត្រូវបានខាំ ឬក្រញ៉ៅ ឬ បានរងរបួសតាមរូបភាពណាមួយក្តី ដោយសត្វឆ្មា ឬ ជាពិសេសឆ្កែដែលអ្នកគិតថាវាឆ្កួត អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យកាន់តែឆាប់កាន់តែល្អ។ ប្រសិនបើអ្នកមិនបានចាក់វ៉ាក់សាំងការពារត្រឹមត្រូវ ហើយរង់ចាំរហូតដល់ចេញរោគសញ្ញានោះ អ្នកនឹងប្រឈមគ្រោះថ្នាក់ខ្ពស់ដល់បាត់បង់ជីវិត។ ប្រសិនបើអ្នកសង្ស័យថា អ្នកបានឆ្លងជម្ងឺនេះ សូមទៅពិគ្រោះយោបល់ ជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ដើម្បីទទួលបាននូវដំបូន្មាន ឬការចាក់វ៉ាក់សាំងបង្ការ។
ប្រសិនបើអ្នកសង្ស័យថា មានការជម្ងឺឆ្កែឆ្កួតនៅក្នុងសហគមន៍របស់អ្នក អ្នកត្រូវបង្ខាំងសត្វឆ្កែរបស់អ្នកទុកក្នុងបរិវេណផ្ទះ និងចាក់ថ្នាំបង្ការជម្ងឺឆ្កែឆ្កួតដល់ឆ្កែរបស់អ្នក ដើម្បីការពារក្រុមគ្រួសាររបស់អ្នក ហើយសូមទៅជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិគ្រោះយោបល់ ឬចាក់វ៉ាក់សាំងជាបន្ទាន់ ប្រសិនបើចាំបាច់។
បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន និង អ្នកតំណាងមកពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
អំពីក្រុមហ៊ុនសាណូហ្វី
ក្រុមហ៊ុនសាណូហ្វី ដែលជាក្រុមហ៊ុនឪសថឈានមុខគេលើពិភពលោក បានរកឃើញ, និងកែច្នៃ ព្រមទាំងចែកចាយផលិតផលដែលផ្តោតសំខាន់លើតំរូវការរបស់អ្នកជំងឺជាចំបង។ ក្រុមហ៊ុន សាណូហ្វី មានចំនុចស្នូលសំខាន់ៗចំនួន៧ ក្នុងវិស័យថែទាំសុខភាព ដែលមានដូចជា ដំណោះស្រាយនៃជំងឺទឹកនោមផ្អែម, ការចាក់វ៉ាក់សាំងការពារទៅលើមនុស្ស ថ្នាំបង្កើតថ្មីៗ តំហែទាំសុខភាពសម្រាប់អតិថិជន, ទីផ្សារថ្មីៗ, សុខភាពសត្វ និង Genzyme ។ ក្រុមហ៊ុនសាណូហ្វី បានចុះបញ្ជីនៅទីក្រុងប៉ារីស (EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក (NYSE: SNY)។
អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា
ក្រុមហ៊ុនសាណូហ្វី មានវត្តមាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២ តាមរយៈការិយាល័យតំណាង Roussel Uclaf ហើយបានក្លាយជា Société Roussel Cambodge ក្នុងឆ្នាំ១៩៩៣។ តាំងពីថ្ងៃទី១ ខែមករាឆ្នាំ ២០១១, Roussel Cambodge ត្រូវបានប្តូរឈ្មោះទៅជាសាណូហ្វីកម្ពុជាបន្ទាប់ពីមានការសម្រេចចិត្តពីក្រុមឱសថសាស្រ្តរបស់ប្រទេសបារាំងក្នុងការបើកសាខាក្នុងស្រុក។ ដោយមាន វ៉ាក់សាំងជាង ២០មុខនិងផលិតផលឱសថ ជាង៨០មុខ មិនតែប៉ុណ្តោះ សាណូហ្វី កម្ពុជាបានជាប់ចំណាត់ថ្នាក់ជាក្រុមហ៊ុនផលិតផលឱសថកំពូលដែលឈានមុខគេក្នុងចំណោមក្រុមហ៊ុនឪសថ នៅក្នុងប្រទេសកម្ពុជាពីសំណាក់ការគាំ ពីទ្របុគ្គលិកប្រមាណ១០០នាក់ ជាមួយការខិតខំប្រឹងប្រែងដើម្បីធានាឲ្យបាន នូវគុណភាពទៅកាន់អ្នកជំងឺឲ្យទទួលបាន ការព្យាបាលយ៉ាងយកចិត្តទុកដាក់៕
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!