យប់មិញ! ចោរប្រដាប់អាវុធ២នាក់ ចូលប្លន់ផ្ទះវីងវេរលុយ វាយប្ដីបែកក្បាល នៅមោងប្ញស្សី
ខេត្តបាត់ដំបង ៖ ជនប្រដាប់អាវុធ២នាក់បានចូលប្លន់ផ្ទះវីងវេរលុយមួយកន្លែង កាលពីវេលា ម៉ោង០៧ និង១០នាទីយប់ថ្ងៃ ទី២៨កញ្ញា ២០១៥ ស្ថិតនៅក្នុងភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងប្ញស្សី ដែលមាន ម្ចាស់ផ្ទះឈ្មោះសឿន រដ្ឋធី អាយុ៣៥ឆ្នាំ និងប្រពន្ធ ឈ្មោះរ៉ែម ម៉ារ៉ា អាយុ៣៤ឆ្នាំ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ខ្មាន់កាំភ្លើងមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើង អាកា១ដើម និងកាំភ្លើងខ្លី១ដើម ។ ពួកគេបានចូល ទៅភ្ជង់ប្រពន្ធ លុះប្ដីស្ទុះចូល ទៅក្នុងផ្ទះ ក៏ត្រូវពួកគេលើក កាំភ្លើងភ្ជង់ទៀត ហើយវាយ ប្ដីចំក្បាល បណ្ដាលឱ្យ រងរបួស ។ ក្រុមចោរបានរើកកាយ ប្លន់យកទ្រព្យសម្បត្តិ អស់លុយ១.៥លានរៀល, ប្រាក់ថៃ១៦០០០បាត, ប្រាក់ដុល្លារ ២០០ដុល្លារ និងកងដៃ១ជី។
ក្រោយពីប្លន់បាន ពួកចោរបានគេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ចចុះទៅដល់ ។ ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងសួរនាំជន រងគ្រោះ និងសាក្សីនានា តែមិនទាន់មាន តម្រុយអំពីមុខ សញ្ញាជនសង្ស័យ នៅឡើយទេ ។



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!