ក្មេងស្រីអាយុ ១៤ឆ្នាំ ហៅឈ្មោះគេលេង ត្រូវគេ វ៉ៃអស់ ៣ម៉ោង (មានវីដេអូ)
ចិន៖ នេះជារឿងដ៏ហួសចិត្ដ ដែលក្មេងៗមិនខិតខំប្រឹងរៀនសូត្រ តែបែរជាចំណាយ ពេលវេលាទៅលើ រឿងគ្មានប្រយោជន៍ ដូចជា ក្មេងស្រីអាយុ ១៤ឆ្នាំ ម្នាក់ បែរជាត្រូវបាន មនុស្សមួយក្រុម វ័យក្មេងៗដូចគ្នា ចំនួន ៦នាក់ វ៉ៃ នាងអស់ពេល ៣ម៉ោង ដោយសាររឿងហៅឈ្មោះ។
យ៉ាងណាមិញ សកម្មភាពវ៉ៃក្មេងស្រីខាងលើនេះ ត្រូវបាន ថតឡើងជាវីដេអូ និងអាចបង្ហាញថា ទីតាំងដែលវ៉ៃគ្នានេះ គឺស្ថិតនៅ លើដំបូលអគារ មួយ ស្ថិតនៅក្នុងទីក្រុង Nanchang ខេត្ដ Jiangxi ។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើ ដែលមានឈ្មោះ Li Xiaoyan និងមានវ័យ១៤ឆ្នាំរូបនេះ បានបញ្ជាក់ថា នាងស្គាល់អត្តសញ្ញាណ អ្នកដែលវាយប្រហារមក លើរូបនាង ហើយនាងយល់ថា មូលហេតុដែលពួកគេធ្វើ សកម្មភាពបែបនេះ មកលើរូបនាង ដោយសារតែ នាងហៅឈ្មោះពួកគេ។ នៅក្នុងនោះ Li បាននិយាយប្រាប់ប៉ូលីសថា នាងទើបតែមកពីរៀន នៅពេលដែល ពួកគេ អូសនាងឡើងមកដំបូលអគារ ហើយនាងត្រូវបានពួកគេ វាយនាងយ៉ាង ទក់សាច់តែម្ដង។
នេះបើតាមវីដេអូ អាចបង្ហាញឲ្យឃើញថា ក្មេងស្រីរងគ្រោះ ត្រូវគេ ទះកំផ្លៀង យ៉ាងហោចណាស់ ៣២ដង ក្នុងមួយនាទី ហើយនាងបាន រងរបួសដោយ ឈាមច្រមុះ និងត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល តែអាការៈមិនសូវ ធ្ងន់ធ្ងរនោះទេ។
នាពេលនេះប៉ូលីសកំពុងតែធ្វើការសើុបអង្កេត ស្វែងរកមុខ អ្នកវាយប្រហារនាង៕





វីដេអូ៖
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!