ស្រក់ទឹកមាត់! គួយចាប់ រសជាតិដើម ទើបបើកលក់សោះ យុវវ័យទៅញ៉ាំភ្លូកទឹកភ្លូកដី (មានវីដេអូ)
ភ្នំពេញ៖ វាមិនមែនជារឿងធម្មតាទេ ដែលហាង KuayChap (គួយចាប់) រសជាតិដើមដំបូងគេ បង្អស់ នៅកម្ពុជាយើង ទើបបើកមិនទាន់បាន កន្លះខែស្រួលបួលផង ស្រាប់តែយុវវ័យ នាំគ្នាទៅភ្លក្សយ៉ាងច្រើនកុះករ ក៏ព្រោះតែចាប់ចិត្តនឹងរសជាតិ គុយទាវប្រភេទនេះ។
អាហារ គួយចាប់
គួយចាប់ ជាគុយទាវមួយប្រភេទ ដែលពេញនិយមបំផុតនៅប្រទេសថៃ ព្រោះថាវាមានគ្រឿង ផ្សំច្រើនមុខ និងរសជាតិប្លែក ពីគុយទាវដ៏ទៃទៀត។ ជាដំណឹងល្អ បច្ចុប្បន្នអាហារប្រភេទនេះ ត្រូវបានបើកលក់ដំបូងគេ នៅក្នុងរាជធានីភ្នំពេញ យើងហើយ ជាមួយនឹងតម្លៃសមរម្យ ៨,០០០រៀលក្នុង១ចានប៉ុណ្ណោះ ដែលអាចឲ្យប្រិយមិត្ត ចូលភ្លក្សបាន គ្រប់ស្រទាប់វណ្ណៈ។
ជាមួយនឹងក្លិនដ៏ឈ្ងុយនៃទឹកស៊ុប ដែលត្រូវបានរម្ងាស់ ប្រកបដោយអនាម័យ ប្រសិនបើប្រិយមិត្ត ដើរចូលទៅក្នុងហាងយីហោ KuayChap (គួយចាប់) ភ្លាម ប្រិយមិត្តប្រាកដជា កូរពោះភ្លាមតែម្តង។
ភ្ញៀវអញ្ជើញមកពិសារ គួយចាប់ យ៉ាងច្រើនកុះករ
បើតាមបងប្រុស ណារ៉ាក់ ម្ចាស់ហាង KuayChap (គួយចាប់) បានប្រាប់ដល់ខ្មែរឡូតឲ្យដឹងថា ហាងរបស់គាត់ទើបតែចាប់ផ្តើម បើកលក់ គួយចាប់នេះ កាលពីថ្ងៃទី ០៩-កញ្ញា-ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះតែប៉ុណ្ណោះ ប៉ុន្តែសង្កេតឃើញថា មានការគាំទ្រច្រើន លើសពីការរំពឹងទុក ពីសំណាក់អតិថិជនគ្រប់វ័យ ជាពិសេសមិត្តយុវវ័យតែម្តង។ គាត់ក៏បាន បង្ហើបផងដែរថា ក្នុងមួយថ្ងៃយ៉ាងហោច ណាស់មានភ្ញៀវមកញ៉ាំគួយចាប់ សរុបយ៉ាងតិចបំផុតខ្ទង់១០០ចាន ដែលភ្ញៀវខ្លះគាត់ញ៉ាំម្នាក់ឯង ២ចានឯណោះ។
រឹតតែពិសេស ដើម្បីធានាបាននូវ រសជាតិដើម នៃគួយចាប់នេះ បងប្រុសម្ចាស់ហាង KuayChap ក៏បាន ទាក់ទងចុងភៅជាជនជាតិថៃ មកពីប្រទេសថៃ មកចម្អិនជូនអតិថិជនតែម្តង។
បងប្រុស ក៏បានធានាជូននូវអនាម័យចំពោះ មុខម្ហូប និងភេសជ្ជៈ ព្រមទាំងបរិស្ថាន នៅក្នុងហាង KuayChap របស់គាត់ថា ពិតជាល្អ និងមានអនាម័យខ្ពស់ ដែលប្រិយមិត្តអាចទុកចិត្តបាន ព្រោះថាគាត់បានគិតគូរ ពិសេសទៅលើសុខភាពអតិថិជនជាចំបង ក្រៅពីរសជាតិដ៏ឆ្ងាញ់របស់វា។
បើតាមការសើុបសួរពីភ្ញៀវ ដែលគាត់បានអញ្ជើញមកញ៉ាំគួយចាប់ នៅហាង គួយចាប់ នេះវិញ ខ្មែរឡូត បានទទួលនូវចម្លើយពី ពួកគាត់ស្រដៀងៗគ្នា ដែលក្នុងនោះ បងស្រីម្នាក់បាន ប្រាប់ឲ្យដឹងថា ក្នុង ១អាទិត្យគាត់ឆ្លៀត មកញ៉ាំ គួយចាប់នេះ រហូតដល់ទៅ ២-៣ថ្ងៃឯណោះ ព្រោះថាគាត់ ចូលចិត្តរសជាតិរបស់វា។
ចំណែកឯយុវជនម្នាក់ទៀត ដែលមកជាមួយមិត្តភក្តិមួយក្រុម គាត់បានប្រាប់ឲ្យដឹងថា នេះជាលើកទី១ ហើយដែលគាត់មកភ្លក្ស គួយចាប់នេះ ព្រោះគាត់បានលឺ តៗគ្នាថា វាមានរសជាតិឆ្ងាញ់ ហើយក្រោយពេល គាត់ពិសារួចឃើញថា ពិតជាឆ្ងាញ់ប្លែកមែន ហើយវាមាន តម្លៃសមរម្យ ៨,០០០រៀល ក្នុង ១ចាន អាចឲ្យគាត់ញ៉ាំ ឆ្អែតតែម្តង។
បច្ចុប្បន្ន ហាង KuayChap មានបើកលក់ជូននូវ គួយចាប់រសជាតិដើម មីម៉ាម៉ាគួយចាប់ គុយទាវគួយចាប់ កោឡោគួយចាប់ ក៏ដូចជាភេសជ្ជៈ ទឹកមៀន ទឹកក្រចៀប ទឹកតែស្លឹកម្លិះ -ល- ចាប់ពីម៉ោង ៣រសៀលតទៅ។ ហើយដោយមានការសំណូមពរ ពីអតិថិជនជាច្រើន ហាង KuayChap នឹងមានបើកលក់នូវអាហារ ជាច្រើនមុខបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ សម្រាប់បី ពេលតែម្តង។មុខម្ហូបដែលត្រៀមនឹងបម្រើជូនក្នុងពេលឆាប់ៗខាងមុខ
ភេសជ្ជៈពេញនិយមនៅហាង KuayChap
ជាចុងក្រោយបងប្រុស ក៏សូមធ្វើការថ្លែងអំណរគុណទៅដល់ អតិថិជនទាំងអស់ ដែលតែងតែ មកគាំទ្រ ញ៉ាំគួយចាប់ នៅក្នុង ហាង KuayChap នេះ ហើយភាគច្រើនពួកគាត់ បានណែនាំប្រាប់ទៅដល់ មិត្តភក្តិរឺសាច់ញាតិមក ឲ្យភ្លក្សជាមួយ គ្នាទៀតផង។ នេះគឺជាក្តីមោទនភាពខ្លាំងណាស់ព្រោះថា ហាងរបស់បងប្រុស ទើបតែបើកលក់ថ្មីៗ ប៉ុណ្ណោះ ប៉ុន្តែមានអតិថិជន គាំទ្រយ៉ាងច្រើនកុះករ។ បងប្រុសក៏បានសន្យាថា នឹងរក្សារសជាតិ តម្លៃ និងសេវាកម្ម ឲ្យបានល្អជានិច្ច ដើម្បីបំរើជូនអតិថិជន ជាទីគាប់ចិត្ត ផងដែរ។
ជាពិសេសបងប្រុស ក៏បានសំណូមពរដល់ ប្រិយមិត្តទាំងអស់ដែលមិនទាន់បានភ្លក្ស រសជាតិគួយចាប់ រសជាតិដើមនេះ សូមអញ្ជើញមកភ្លក្ស ទាំងអស់គ្នា នៅហាង គួយចាប់ ដែលមានអាសយដ្ឋាន ផ្ទះលេខ ១៩ E0,E1 ផ្លូវ៣៦០ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបច្ចុប្បន្នមាន បំរើបើកលក់ គួយចាប់ និងភេសជ្ជៈឆ្ងាញ់ៗ ចាប់ពីម៉ោង ៣រសៀល រហូតដល់ម៉ោង ១០យប់ រឺអាចទាក់ទងតាម ទូរស័ព្ទលេខ ០១៦ ៣៤៨ ៧២៨ និងតាមរយៈទំព័រហ្វេសប៊ុក KuayChap Cambodia៕
ប្លង់ហាង KuayChab
សូមទស្សនាវីដេអូ កិច្ចសម្ភាសន៍ជាមួយម្ចាស់ហាង KuayChap ខាងក្រោមនេះ៖
ដោយ លូហាន និង កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!