កម្មកររោងចក្រ វែលបេសម្នាក់ត្រូវ ជនសង្ស័យ២នាក់ប្រើ ដែកច្នៃស្រួចចាក់ ចំដើមទ្រូងស្លាប់
រាជធានីភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់ ត្រូវជនមិនស្គាល់មុខ២នាក់ ធ្លាក់ទម្លាយទ្វារបន្ទប់ ហើយប្រើដែកច្នៃស្រួចចាក់ចំទ្រូង ខាងឆ្វេងរងរបួសធ្ងន់ ហើយស្លាប់នៅមុខបន្ទប់ បន្ទាប់ពីដើរចេញមករកគេជួយ ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ កញ្ញា ២០១៥ នៅក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនរងគ្រោះដែលត្រូវគេចាក់នឹងដែកឆាប ស្លាប់មានឈ្មោះ វន ថាន ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មកររោងចក្រវែលបេស (Well Best) មានស្រុកកំណើត នៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ដោយជិះរថយន្តរោងចក្រទៅមកធ្វើការរាល់ថ្ងៃ ។
ប្រភពពីឈ្មោះ សំ វីរៈ អាយុ១៩ឆ្នាំ ជាមិត្តភក្តិ និងធ្វើការនៅរោងចក្រ វែលបេសជាមួយគ្នាបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានទូរស័ព្ទមកប្រាប់ថា មានគេចង់ធ្វើស៊ី ហើយក៏ខ្ចីម៉ូតូម៉ាកនិច ពណ៌ស របស់ខ្លួនដើម្បីជិះដើររកមិត្តភក្តិមកជួយ តែមិនទាន់បានរកអ្នកជួយផងក៏ជួបជនសង្ស័យ៤-៥នាក់ ជិះម៉ូតូ តែចាំបានតែម៉ូតូម៉ាកស្កុបពី១គ្រឿង ផ្សេងទៀតមិនចាំ ដែលធ្លាប់មានទំនាស់ ជាមួយគ្នាកាលពី៣-៤ថ្ងៃ ហើយត្រូវជនសង្ស័យ ទាំង២នាក់ក្នុងចំណោមបក្ខពួកដេញវាយ រហូតផ្តួលម៉ូតូចោលរត់ទៅចូលក្នុងបន្ទប់ ជួលក្នុងបុរីសន្តិភាព២ដើម្បីរកគេជួយ តែគ្មានអ្នកជួយក៏ចូលទៅក្នុងបន្ទប់ហើយ ខ្ទាស់គន្លឹះពីក្នុងតែត្រូវជនសង្ស័យទាំង២នាក់ធាក់ ទម្លាយទ្វារហើយប្រើដែកច្នៃស្រួចចាក់ចំដើមទ្រូងខាងឆ្វេង ២កន្លែងរងរបួសធ្ងន់ ហើយរត់គេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះ ក៏បានចេញមកក្រៅបន្ទប់ក៏ដួលស្លាប់ នៅមុខបន្ទប់តែម្តង ។
ប្រភពបានបន្តទៀតថា បន្ទាប់ពីដួលស្លាប់នៅ មុខបន្ទប់ខ្លួន(ឈ្មោះ សំ វីរៈ) ក៏បានមកឃើញ ហើយទូរស័ព្ទហៅមិត្តភក្តិមកជួយដឹកតាមបណ្តោយផ្លូវ៣០ម៉ែត្រ ជាប់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ ដើម្បីយកទៅឱ្យពេទ្យជួយសង្គ្រោះ ប៉ុន្តែពេទ្យមិនព្រម ទទួលព្រោះថារបួសធ្ងន់ពេក ក៏ដឹកមកតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី ដល់មន្ទីរសម្រាកព្យាបាល និងសម្ភព ស័ង្កម៉ារី ក៏ត្រូវក្រុមគ្រួពេទ្យប្រាប់ថា ស្លាប់បាត់យូរហើយ ។ ក៏បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួន ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!