ប្រើល្បិចឱ្យស្រីទូរស័ព្ទទៅញ៉ែហើយ ណាត់ជួប ដើម្បីចាប់មិត្តភក្តិ ដែលលួចម៉ូតូ ខ្លួនទៅលក់
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលលួចម៉ូតូអ្នកធ្វើការសំណង់ជាមួយគ្នាយក ទៅលក់បាន មួយថ្ងៃ ត្រូវជនរងគ្រោះប្រើល្បិច ឱ្យមនុស្សស្រី ទូរស័ព្ទទៅទាក់ ទងញ៉ែ ហើយណាត់ជួបគ្នា ក៏ត្រូវជនរងគ្រោះនិង មិត្តភក្តិចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២៨ កញ្ញា ២០១៥ នៅចំណុចរង្វង់ មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននេះឈ្មោះ ឡេ ណាំ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ជាកម្មករសំណង់ខាងរៀបការ៉ូ ស្នាក់នៅក្នុងការដ្ឋាន សំណង់មួយកន្លែងនៅម្តុំ ទល់មុខគីរីរម្យ មានស្រុកកំណើតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ រីឯជនរងគ្រោះ មានឈ្មោះ រស្មី ឧត្តម ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងការ ដ្ឋានសំណង់ជាមួយគ្នា មានស្រុកកំណើត នៅឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត ចំណែកឯម៉ូតូដែល ត្រូវជនសង្ស័យ លួចយកទៅលក់នោះម៉ាកអាយខុន ពណ៌ខ្មៅលាយ ក្រហម ជាម៉ូតូអត់ពន្ធ មានស្លាកលេខតែអត់ចាំ ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាអ្នកធ្វើការសំណង់ជាមួយគ្នា ផ្នែករៀបការ៉ូ នៅការដ្ឋានមួយកន្លែងម្តុំមុខរោងកុន គិរីរម្យ ក្នុងខណ្ឌចំការមន កាលពីម្សិលមិញបន្ទាប់ ពីធ្វើការហើយ ទាំង២នាក់(ជនសង្ស័យ និងជនរងគ្រោះ) ក៏ត្រូវទៅការដ្ឋានមួយ កន្លែងទៀត ដើម្បីសម្រាក តែមុននឹងទៅជន រងគ្រោះក៏ចូលបន្ទប់ទឹក ស្រាប់តែចេញមកវិញត្រូវ ជនសង្ស័យជិះម៉ូតូទៅបាត់ ។ ជនរងគ្រោះព្យាយាម ទូរស័ព្ទទៅ ជនសង្ស័យ ឱ្យយកម៉ូតូមក ឱ្យវិញដែរ តែជនសង្ស័យមិន ព្រមយកមកឱ្យសោះ ហើយថែមទាំងបិត ទូរស័ព្ទទៀត ។ បន្ទាប់មកក៏នឹក ឃើញល្បិចមួយ ដោយឱ្យមិត្តភក្តិស្រី ទូរស័ព្ទទៅញ៉ែ និងណាត់មកជួប ស្រាប់តែជន សង្ស័យក៏មកជួបមែន ។ ខណៈពេលជនសង្ស័យមកជួបនៅ ចំណុចរង្វង់មូលចោមចៅ ក្រុមជនរងគ្រោះ ដែលរង់ចាំជាស្រេច ក៏បាននាំគ្នា ព័ទ្ធចាប់យកមកប្រគល់ឱ្យសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ ជនរងគ្រោះមែន ដោយយកទៅលក់នៅកន្លែង លក់ម៉ូតូម្តុំគិរីរម្យបាន តម្លៃ១៥០ដុល្លារ ព្រោះកូនកើត ជម្ងឺគ្រុនឈាម ហើយលុយនោះ បានផ្ញើទៅឱ្យកូនអស់ហើយ ។ ជនសង្ស័យក៏ ព្រមសងថ្លៃម៉ូតូវិញ ដោយឱ្យ៥០ ម៉ឺនរៀលសិន ជនរងគ្រោះ ក៏ទទួលយក លុយ៥០ម៉ឺនរៀលនោះ តែនៅតែ ទាមទារឱ្យសមត្ថកិច្ចជួយ ដោះស្រាយរកវិធីដើម្បី បានម៉ូតូរបស់ខ្លួនមក វិញដើម្បីជិះធ្វើការបន្តទៅទៀត ។ តែជនសង្ស័យថា បើចង់បានវិញទាល់តែ ៣០០ដុល្លារ បានអាចទិញម៉ូតូនឹងយក មកវិញបាន ដូចនេះជនសង្ស័យក៏ បានព្យាយាមទូរស័ព្ទ ទៅប្រពន្ធនៅឯស្រុកដើម្បី ឱ្យជួយរកលុយដើម្បីបាន ទិញម៉ូតូដែលលក់នោះមកឱ្យជន រងគ្រោះវិញ ។
ដោយសារតែរឿងហេតុលួចម៉ូតូនេះកើតឡើងនៅក្នុងទឹកដីខណ្ឌចំការមន សមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ ក៏បានប្រគល់សំណុំរឿងនេះ ទៅឱ្យសមត្ថកិច្ច ខណ្ឌចំការមន ដើម្បីដោះស្រាយបន្ត ។ ចំពោះដំណោះស្រាយ យ៉ាងណានោះយើង មិនទាន់បានដឹងនៅឡើយទេ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!