សមត្ថកិច្ច ឃាត់ខ្លួនចោរ ឆក់កាបូបម្នាក់ ក្រោយធ្វើ សកម្មភាពឆក់ មិនបានសម្រេច
ភ្នំពេញៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១៧ និង១០នាទី កម្លាំងល្បាត នគរបាលប៉ុស្តិ៍ បឹងកក់ទី១ និងប៉ុស្តិ៍ បឹងកក់ទី២ បានសហការគ្នា ធ្វើការបង្រ្កាបករណី ឆក់កាបូបលុយ នៅចំណុចដង ផ្លូវលេខ៥៦៦ របងមន្ទីរពេទ្យប៉ាស្ទ័រ សង្កាត់បឹងកក់ទី២។
ប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះ ណាំ សុវណ្ណ ហៅបញ្ញា ភេទប្រុសអាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៤E ផ្លូវលេខ៦១២ សង្កាត់បឹងកក់ទី២ និងបានរឹបអូសយក ម៉ូតូ០១គ្រឿង ម៉ាកណូវ៉ូ ពណ៌ខ្មៅ ពាក់ស្លាក លេខ1CV-1325។ ចំណែកជនរងគ្រោះ ឈ្មោះ ទឹង ស្រីធាន ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិក ក្លឹបហាត់ប្រាណដឺផ្លេស ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរចេញពីផ្ទះ នៅម្តុំផ្សារ ទួលគោក តាមបណ្តោយ ផ្លូវលេខ៥៦៦ របងពេទ្យប៉ាស្ទ័រ ក្នុងគោលបំណង ទៅធ្វើការ តែត្រូវបានជនល្មើសចំនួន២នាក់ជិះម៉ូតូ ០១គ្រឿង មកពីក្រោយឆក់យកកាបូបលុយ រួចរត់គេច តែបានទៅបុកអ្នកដំណើរដួលក៏ត្រូវបានកម្លាំងដេញតាមចាប់បាន ជាក់ស្តែង ចំណែកបក្ខពួក ម្នាក់ទៀតបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃុំខ្លួនដើម្បី កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បី ចាត់ការតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!