ក្មេងស្ទាវមួយ ក្រុមជិះម៉ូតូច្រើនគ្រឿង ធ្វើសកម្មភាព ចាក់សម្លាប់ យុវជនម្នាក់ ទើបចេញពី ធ្វើការរោងចក្រ
ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីកាប់ចាក់គ្នាមួយ បានកើតឡើង រវាងក្មេងស្ទាវមួយក្រុម ដែលគ្នាក្រុមៗមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿង ធ្វើសកម្មភាពចាក់មកលើជនរងគ្រោះ ដែលមានគ្នាតែម្នាក់ឯង នៅម៉ោង៦៖០០នាទី ព្រលប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅមុខរោងចក្រ វេលបេះ ដែលមានទីតាំង ក្នុងបុរីសន្តិភាព២ ក្នុងសង្កាត់ពងទឹក ខណ្ឌពោធិសែនជ័យ។
បើតាមសំដីអ្នកដែលឃើញករណីកាប់ចាក់គ្នានេះ បានឲ្យដឹងថា មុនមានរឿងនេះបានកើតឡើង គឺជនរងគ្រោះមានតែម្នាក់ឯង តែធ្វើការក្នុងរោងចក្រខាងលើនេះ លុះដល់ម៉ោងចេញពីធ្វើការ ជនរងគ្រោះបានដើរសំដៅទៅ រកឡានដែល ខ្លួនជិះដាក់ខែសំរាប់ទៅផ្ទះ នៅឯខេត្តតាកែវ លុះដើរទៅជិតដល់ឡានដែលជិះរាល់ថ្ងៃ ក៏លេចមុខក្រុមជនបង្ក យ៉ាងច្រើនមកដល់ ប៉ុន្តែមានតែ២នាក់ ដែលជាជនដៃដល់ កាប់ចាក់មកលើជនរងគ្រោះចំសៀតផ្កា ខាងឆ្វេងជាច្រើនដែកឆាប ពេលនោះជនរងគ្រោះ បានព្យាយាមរត់រហូត បានចំងាយជាច្រើនម៉ែត្រ បានដួលនៅមុខភ្លាមៗ នោះអ្នកស្គាល់ជនរងគ្រោះបាន ដឹកទៅដើម្បីសង្គ្រោះជីវិត តែអកុសល់ជនរងគ្រោះបានស្លាប់ បាត់ទៅហើយ។
បើតាមបងប្អូនជនរងគ្រោះ បានឲ្យដឹងថា ជនដែលស្លាប់មានឈ្មោះ វន ផាន អាយុ១៩ឆ្នាំ មុខរបកម្មកររោងចក្រ និងមានស្រុកកំនើតនៅខេត្ត តាកែវ។ ដោយឡែកសមត្ថកិច្ចមិនទាន់សន្និដ្ឋាន ពីករណីនេះនៅឡើយនោះទេ ព្រោះកំពុងស្រាវជ្រាវ រកមូលហេតុនេះ តែតាមការសន្និដ្ឋានជំហានដំបូង គឺអាចជាករណីគំនុំ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!