កញ្ញា ស្ពៃជ្រក់ ចេញបទចម្រៀង លើកដំបូង ក្នុងផលិតកម្ម ថោន អមដោយក្បាច់ រាំញាក់សាច់ Video inside
ភ្នំពេញ៖ ស្រីស្រស់សម្ផស្ស ឆើតឆាយ កញ្ញា ផាន វីរ៉ាទី ហៅ ស្ពៃជ្រក់ ដែលត្រូវបាន មហាជនស្គាល់ តាមរយៈការ សម្ដែង ជាតួឯកក្នុងរឿង«កំលោះក្ដាមប្រៃ កញ្ញាស្ពៃជ្រក់» កាលពីពេលកន្លងមក នាងបានរងពាក្យចចាមអារ៉ាម ថា ចូលច្រៀងក្នុងផលិតកម្ម ថោន បើទោះបីជា នាងជាពិធីការិនីមិនផ្លូវការ របស់ទូរទស្សន៍ហង្សមាស ក៏ដោយ ។ កញ្ញា ស្ពៃជ្រក់ មុនឈានជើងក្នុងវិស័យសម្ដែង នាងក៏ជាតារាចម្រៀងម្នាក់ផងដែរ ដោយបានច្រៀងក្នុងក្រុម យូកាតា ជាមួយកញ្ញា ហង្ស ម៉ារីនី ខណៈសមាជិក្នុងក្រុម មានចំនួន៣នាក់ តែបានចែកចានចែកឆ្នាំងគ្នាហើយ ព្រោះផលិតកម្ម ជប៉ុននោះ បានបិទជាស្ថាពរ។
កាលពី វេលាម៉ោង៧ល្ងាច ម្សិលមិញនេះ Facebook Official TOWN បានចេញវីដេអូ បទចម្រៀងថ្មីមានចំនង ជើងថា «គេងមិនលក់ ឈរមិនសុខ បាយមិនឆ្ងាញ់» របស់កញ្ញា ផាន វីរ៉ាទី ក្នុងផលិតកម្មថោន ជាផ្លូវការហើយ ។ តែបានផ្លាស់ប្ដូរឈ្មោះថ្មីថា កញ្ញា រ៉ាប៊ី ដែលគេយល់ថា ជាឈ្មោះ ល្អ និងជួយឲ្យប្រជាប្រិយភាពនាង កាន់តែលោត ឡើង ព្រោះ ផាន វីរ៉ាទី ប្រើជិតដប់ឆ្នាំនេះ គ្មានអ្នកណា ស្គាល់នាងឡើយ ទើបប្ដូរយកហុងស៊ុយ។
ក្រៅពីប្ដូរឈ្មោះ កញ្ញា ស្ពៃជ្រក់ ក៏បានចាប់ដៃគូជាមួយ លោក សុគន្ធ ថេរ៉ាយុ ហើយជាគូចម្រៀងដែលមានរូបសម្រស់ ស្រស់ស្អាត និង សង្ហាទាំងព្រម តែម្ដង ហើយលោក សុគន្ធ ថេរ៉ាយុខ្លួនឯង ក៏សប្បាយពេលបានចាប់ដៃគូ ជាមួយស្រី ស្អាត និងពោរពេញទៅដោយសមត្ថភាព ។
វីដេអូថ្មីរបស់ស្រីស្អាត រូបនេះ មិនត្រឹមតែបង្អួតបទចម្រៀងថ្មីទេ តែនាងបានបង្ហាញ ក្បាច់រាំ ដ៏រស់រវើក ដែលក្នុង ផលិតកម្ម ថោន តារាចម្រៀងដែលរាំត្រូវភ្លេងបែបនេះ មានមិនច្រើនឡើយ ក្រៅពីក្បាច់រាំដ៏ទាក់ទាញ នាងក៏បាន បង្អួតសម្រស់ និងការតុបតែងខ្លួន ដ៏ស្រស់សោភា របស់នាង។ កញ្ញា ស្ពៃជ្រក់ ពិតជាខ្លាំងមិនធម្មតាឡើយ ព្រោះបទ ដំបូងរបស់នាង ហាក់ទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!