ខឹង មានសង្សារថ្មី បុរសម្នាក់ ទិញកាំបិតចិតបន្លែចុងស្រួច ចាក់នារីសង្សារ ជាប់នៅកណ្តាលខ្នង ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យ
ភ្នំពេញ៖សមត្ថកិច្ចនគរបាលសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោលបានរាយការណ៍ដឹងថា នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ មានករណីបង្កហឹង្សា ដោយចេតនាមួយបានកើតឡើង ដោយបុរសម្នាក់ខឹងនារីជាសង្សារ ទៅទាក់ទងមានសង្សារថ្មី ក៏ទៅទិញ កាំបិតចុងស្រួច ដើម្បីគំរាមនារីជាសង្សារឲ្យឈប់ទាក់ទងគ្នាមួយប្រុសថ្មី ទើបឈានដល់ការចាក់ឲ្យរងរបួសធ្ងន់ កាំបិតជាប់កណ្តាលខ្នង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីហឹង្សាដោយចេតនា បង្កឡើយដោយជាសង្ស័យឈ្មោះ ឆាយ ណូរ៉ាត្យា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២២ ផ្លូវលំ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ចំណែកឯនារីរងគ្រោះឈ្មោះ សុខ ឆវឡា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៧៧ ផ្លូវ១៣៨ ក្រុម៩ ភូមិ៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដែលជាកន្លែងកើតហេតុតែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានធ្វើ ដំណើរពីខេត្តបាត់ដំបង មកផ្ទះជនរងគ្រោះ នៅម៉ោង១៖៣០នាទីរសៀល ហើយរូបគេបានទៅផ្សារអារ៉ូណា ដើម្បីទិញកូនកាំបិតចិតបន្លែ ដងជ័រមួយ យកមកទុកគំរាមជនរងគ្រោះ ពីបញ្ហារឿងជនរងគ្រោះ មានសង្សារថ្មី ។
ភ្លាមនោះជនសង្រ័យ បានអូសដៃជនរងគ្រោះទៅបន្ទប់ខាងក្រោយ ហើយជនរងគ្រោះក៏បានទាញដៃឈ្មោះទូច ដែលត្រូវជាបងប្អូនជនរងគ្រោះ ទៅជាមួយដែរ បន្ទាប់មកជនសង្ស័យក៏បានដកកូនកាំបិត ពីក្នុងហោប៉ៅខោរបស់ខ្លួន ចាក់ជនរងគ្រោះនឹងកាំបិតចំពីក្រោយ ក្រោមស្លាបប្រជៀវផ្នែកខាងស្តាំ ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍បានអត្តរាគមន៏ ឃាត់ខ្លួនជនសង្ស័យយកមក ស្នាក់ការប៉ុស្តិ៍ រីឯជនរងគ្រោះបានបញ្ជូនទៅ មន្ទីរពេទ្យព្រះកុសុមះដើម្បីសង្គ្រោះបន្ទាន់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!