នារីខ្មែរ ជាច្រើនរូប ចូលរួមការជ្រើសរើស លើកទី២ កម្មវិធីកញ្ញាឯកទេសចរណ៍ ២០១៥ កាលពីម្សិលមិញ
ភំ្នពេញ៖ កាលពីម្សិលមិញនេះ ក្នុងកម្មវិធីជ្រើសរើស កញ្ញាឯកទេសចរណ៍ អន្តរជាតិ-កម្ពុជាលើកទី៣ ប្រចាំឆ្នាំ២០១៥ ដើម្បីជ្រើសរើសកញ្ញាឯក ចូលរួមការប្រកួតកញ្ញា ឯកទេសចរណ៍អន្តរជាតិ លើកទី19 បានធ្វើការជ្រើសរើស បេក្ខនារីក្នុងជុំទី ២ នៅក្នុងសណ្ឋាគារហ៊ីម៉ាវ៉ារី ។
សម្រាប់ការជ្រើសរើសលើកទី២ នេះ សង្កេតឃើញ មានវត្តមាន យុវតី ស្រស់ស្អាត ជាច្រើននាក់ បាន ចូលរួមក្នុងការ ជ្រើសរើស ដោយបានបង្ហាញពី សមត្ថភាពការដើរម៉ូត ចំណេះដឹង និង ទេពកោសល្យនានា ទាក់ទងនឹងផ្នែកសិល្បៈ នៅចំពោះមុខគណៈកម្មាការដោយ ក្តីសង្ឃឹម និងភាពជឿជាក់ ។
បេក្ខនារី រង់ចាំនៅកន្លែងទទួលពាក្យ សម្រាប់ការចូលរួមជ្រើសរើសលើកទី ២
ក្នុងនោះដែរ លោក សុខហេង ជាប្រធានផ្នែកទីផ្សារនិងរៀបចំកម្មវិធី បានបញ្ជាក់ ថា គោលបំណងនៃកម្មវិធីនេះ ធ្វើឡើងដើម្បីឲ្យ គាំទ្រ អភិវឌ្ឍន៍ លើកកម្ពស់ស្ត្រីខ្មែរយើងផង ហើយនិងគាំទ្រឲ្យ កញ្ញាឯកដែលជាប់ជ័យលាភី មានឱកាសបង្ហាញពី វប្បធម៌ អរិយធម៌ និង តំបន់ទេសចរណ៍ ក្នុងប្រទេសកម្ពុជា ឲ្យអន្តរជាតិបានស្គាល់និង ដឹងលឺ ហើយ ការជ្រើសរើសនេះ មិនមែនផ្តោតតែ ភាពស្រស់ស្អាតតែមួយគត់នោះទេ ប៉ុន្តែក៏ជ្រើសរើស បេក្ខនារី ដែលមាន ចំណេះដឹងទូលំទូលាយដែរ ដូចជាអាចប្រើប្រាស់ ភាសាអង់គ្លេសបានល្អ ជាដើម ។
លោក សុខហេង បានបញ្ជាក់ បន្ថែមថា ការជ្រើសរើសក្នុងលើកទី១ និង លើកទី២ នឹងជ្រើសរើសយក បេក្ខនារី ចំនួន ៥០រូប បន្ទាប់មកនិង សម្រេចជ្រើសរើស តែបេក្ខនារីចំនួន ២៤រូប ប៉ុណ្ណោះ នៅថ្ងៃអាទិត្យ សប្តាហ៍ក្រោយ នេះ ។
បេក្ខនារីចូលរួមការជ្រើសរើសបង្ហាញសមត្ថភាព
គួរបញ្ជាក់ដែរថា កម្មវិធីប្រកួតកញ្ញាឯកទេសចរណ៍ នេះ ត្រូវបានចូលរួម គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ។ ហើយជ័យលាភីឯក នឹងទទួល បាន ការចំណាយផ្សេងៗ មានតំលៃជាទឹក ប្រាក់សរុប 15,000 ដុល្លារ និង ក្លាយជាបេក្ខនារី តំណាងឲ្យ ប្រទេសកម្ពុជា ចូលរួមប្រកួតកញ្ញា ឯកទេសចរណ៍អន្តរជាតិ លើកទី19 ក្នុងវគ្គ ផ្តាច់ព្រ័ត្រ នៅថ្ងៃទី 28 វិច្ឆិកា 2015 នៅប្រទេសវៀតណាម។
យ៉ាងណាមិញ ការប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រកួតប្រឡង កញ្ញាឯកទេសចរណ៍ អន្តរជាតិ-កម្ពុជាលើកទី៣ ប្រចាំឆ្នាំ ២០១៥ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នៅសណ្ឋារគារសុខា ភ្នំពេញ៕
គណៈកម្មាការធ្វើការសំភាសន៍បេក្ខនារីដែលចូលរួម
បេក្ខនារីដែលបានចូលរួមជ្រើសរើស ក្នុងការជ្រើសរើសលើកទី២
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!