កំពូលតារាចម្រៀង ព្រាប សុវត្ថិ ប៉ះគ្នា ជាមួយ អ្នកចម្រៀង ជើងចាស់ អ្នកស្រី ហឹម ស៊ីវន ច្រៀងឆ្លើយឆ្លងគ្នា ផ្អើលឆាក Cambodian Idol យប់មិញ (មានវីដេអូ)
ភ្នំពេញ៖ វាគឺជារឿងដ៏កម្រ និងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែ កំពូលតារាចម្រៀង ប្រចាំផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ បានបកស្រាយ ចម្រៀងឆ្លើយឆ្លង លេបខាយ ជាមួយនឹង អ្នកចម្រៀងជើងចាស់ សម្លេងផ្អែមស្រទន់ គឺអ្នកស្រី ហឹម ស៊ីវន នៅលើឆាកប្រលងចម្រៀង Cambodian Idol វគ្គ Live Show សប្តាហ៍ទី៤ កាលពីយប់មិញនេះ។
លោក ព្រាប សុវត្ថិ អោបអ្នកស្រី ហឹម ស៊ីវន ក្រោយបកស្រាយចម្រៀងរួមគ្នារួច ព្រោះតែរំភើបពេក
ការប៉ះគ្នាដ៏កម្រ រវាងកំពូលតារាចម្រៀង និងអ្នកចម្រៀងជើងចាស់ នេះដែរ បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ ទាំងអស់ ស្រែកហ៊ោរកញ្ឆ្រៀវ យ៉ាងខ្លាំង ជាមួយនឹង សម្លេងទះដៃ ឡើងត្រហឹងអើងកង ពេញឆាក តែម្តង។
យ៉ាងណាមិញ លោក ព្រាប សុវត្ថិ និងអ្នកស្រី ហឹម ស៊ីវន បានបកស្រាយចម្រៀងមួយបទ ដ៏ពិរោះបំផុត ជាមួយនឹង សម្លេងដ៏ផ្អែមស្រទន់ ឆ្លើយឆ្លងគ្នា លេបខាយ ទៅវិញទៅមក ដែលពិតជាធ្វើឲ្យទស្សនិកជន មិនសរសើរ មិនបានមែន។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបកស្រាយ ចម្រៀងរួមគ្នា ជាមួយនឹង អ្នកស្រី ហឹម ស៊ីវន ចប់ លោក ព្រាប សុវត្ថិ ក៏បានសន្យាថា នឹងរកឱកាសណាមួយ ដើម្បីបានបកស្រាយចម្រៀង រួមគ្នាជាមួយ អ្នកស្រី ហឹម ស៊ីវន ម្តងទៀត ដើម្បីបំរើអារម្មណ៏ ដល់ទស្សនិជនទាំងអស់ ផងដែរ៕
ចង់ដឹងថា តើកំពូលតារាចម្រៀង និងអ្នកចម្រៀងជើងចាស់ ប៉ះគ្នា កក្រើកឆាក យ៉ាងណានោះ សូមទស្សនា វីដេអូខាងក្រោម ទាំងអស់គ្នា៖
ប្រភព ៖ Cambodian Idol
ដោយ ៖ ប៊ី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!