BMW បុករះម៉ូតូ១គ្រឿង និងរថយន្ត៣គ្រឿង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ នៅផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងបុរសម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍រថយន្ត BMW បុករះម៉ូតូ ១គ្រឿង និងរថយន្តស៊េរីទំនើប ៣គ្រឿងទៀត ដែលហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៧ កញ្ញា ២០១៥ នៅចំណុចមុខភោជនីយដ្ឋាន «បៃតងស្រស់» តាមបណ្តោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ខណៈពេលមេឃកំពុងមានភ្លៀងរលឹមស្រិចៗ ស្រាប់តែគេ ឃើញរថយន្តទំនើប១គ្រឿង ម៉ាក BMW ស៊េរី ៣៣០D ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-9986 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹង បានបើកយ៉ាងលឿន លុះដល់កន្លែងកើតហេតុក៏ រេចង្កូតទៅបុក ម៉ូតូស្មាស់រីវ៉ូ ពណ៌ខ្មៅ ១គ្រឿងជិះគ្នា២នាក់ បណ្តាលឱ្យបុរស ម្នាក់ស្លាប់ភ្លាមៗ ឯបុរសម្នាក់ទៀត រងរបួសធ្ងន់ ។ តែដោយអំណាច នៃល្បឿនយ៉ាងលឿន រថយន្ត BMW ក៏បានរេទៅបុករថយន្ត ៣គ្រឿងទៀតដែល ចតនៅមុខហាង បណ្តាលឱ្យរថយន្តទាំង៤គ្រឿង ខូចខាត យ៉ាងធ្ងន់ធ្ងរ ។
ប្រភពនៅកន្លែងកើតហេតុបន្តឱ្យដឹងទៀតថា បន្ទាប់ពីបុកម៉ូតូស្មាស់ហើយ រថយន្ត BMW ក៏រេទៅបុក រថយន្តឡង់គ្រីស័រ១គ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ សៀមរាប 2A-2150 ប៉ើងទៅបុក ម៉ូតូម៉ាកធូដេ ចូលទៅក្នុងហាងទាំងឡានទាំងម៉ូតូ ។ បន្ទាប់មកក៏រេទៅបុក រថយន្តកាមរី ហាយព្រីជ ពណ៌ខ្មៅ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2U-5568 ហើយនៅមិនទាន់ អស់ល្បឿនទៀត រថយន្ត BMW ក៏បានជ្រុលទៅបុក រថយន្តរថយន្ត កាមរីបាឡែន ពណ៌ខ្មៅ១គ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2AD-0633 បណ្តាលឱ្យរថយន្ត ទាំង៤គ្រឿង ខូចខាតយ៉ាងធ្ងន់ធ្ងរ ។
បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចក៏ចុះមកអន្តរាគមន៍ដោយបានឃាត់ខ្លួនអ្នកបើកបរ រថយន្ត BMW យកទៅសួរនាំនៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ។ នៅពេលគេឃើញបងប្អូន សាច់ញាតិរបស់អ្នក បើកបររថយន្ត BMW បើកសុទ្ធតែរថយន្តទំនើប មកអន្តរាគមន៍ នៅខណ្ឌសែនសុខ ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបាននាំគ្នានិយាយថា ចាំមើលតើ សមត្ថកិច្ចខណ្ឌសែន សុខធ្វើការដោះស្រាយ ដោយវិធីណាបើសុទ្ធ តែរថយន្តស៊េរីទំនើប មកអន្តរាគមន៍ បែបនេះ ម្យ៉ាងទៀត រង់ចាំមើលថា តើអំណាចសមត្ថកិច្ច អាចឃាត់ខ្លួន អ្នកមានលុយ មានឡានទំនើប បានប៉ុន្មាន ម៉ោងដែរ ?
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានចុះមក ធ្វើការវាស់វែង និងយករថយន្ត និងម៉ូតូ ព្រមទាំងម្ចាស់ទាំងអស់ ទៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះ ស្រាយតាមផ្លូវច្បាប់ ៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!