សព​ស្ត្រី​ជនជាតិ​អា​ឡឺ​ម៉​ង់​ម្នាក់​ត្រូវ​បាន​ជនបរទេស​ ៤​នាក់​ដឹក​ តាម​រថយន្ត​យក​ មក​ទម្លាក់​ចោល​ នៅ​មន្ទីរពេទ្យ​មេគង្គ

 
 

រាជធានី​ភ្នំពេញ ៖ សាកសព​របស់​ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អា​ឡឺ​ម៉​ង់​ម្នាក់​ត្រូវ​បាន​បុរស​ ជនជាតិ​បរទេស​ ៤​នាក់​ដឹក​តាម​រថយន្ត​ ម៉ាក​ហ្វ​ត​១​គ្រឿង​មិន ដឹង​ជា​មកពីណា​យក​ មក​ទម្លាក់​ចោល​នៅ​ ខាង​មុខ​មន្ទីរពេទ្យ​ ឯ​កជន​យីហោ​«​មន្ទីរពេទ្យ​ មេគង្គ​» រួច​នាំ​គ្នា​ឡើង​ជិះ​ រថយន្ត​ត្រឡប់​ទៅ​ វិញ​បាត់​អស់ ។ ហេតុ​ការណ៍​​នេះ​បាន​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាល ពី​វេលា​ម៉ោង​ ៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​មុខ​មន្ទីរពេទ្យ​ មេគង្គ ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​១៩៨ ផ្លូវ​លេខ​៦៣ កែង​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ពេទ្យ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​បុរស​ ជា​ជនជាតិ​បរទេស​ ៤​នាក់​បាន​ដឹក​ ស្ត្រី​ម្នាក់​ឈ្មោះ WETHEKAM TANJA MARIA អាយុ​៦០​ឆ្នាំ ជនជាតិ​អ​ឡឺ​ម៉​ង់ តាម​រថយន្ត​ ម៉ា​កហ្វ​ត ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-5764 មួយ​គ្រឿង​ដោយ​ ពុំ​មាន​អ្នក​ណា​ដឹង​ថា មាន​ជម្ងឺ​អ្វី​ឡើយ​ មក​កាន់​មន្ទីរពេទ្យ​ខាងលើ​ ក្នុង​បំណង​ឱ្យ​ជួយ​ សង្គ្រោះ​រូប​គាត់ ។ ពេល​នោះ​បុគ្គលិក​ពេទ្យ​ ដែល​បម្រើ​ការ​ នៅ​ក្នុង​គ្លីនិក​ខាងលើ​ក៏​បាន​ចេញ​ទៅ​ ធ្វើការ​ពិនិត្យ​ ស្ត្រី​រង​គ្រោះ​នៅ​ ក្នុង​រថយន្ត ហើយ​ក៏​បាន​ ប្រាប់​ទៅ​បុរស​ជា​ ជនជាតិ​បរទេស​ ទាំងនោះ​ថា ស្ត្រី​រូប​នេះ​បាន​ស្លាប់​ បាត់​ទៅ​ហើយ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បានឮ​ថា ក្រុម​គ្រូពេទ្យ​បាន​ ប្រាប់​ថា ​ស្ត្រី​វ័យ​ចំណាស់​ រង​គ្រោះ​បាន​ដាច់ខ្យល់​ ស្លាប់​បាត់​ទៅ​ ហើយ​នោះ ពួក​គេ​ទាំង​៤​នាក់​នោះ​ ក៏​នាំ​គ្នា​ដើរ​សំដៅ​ រថយន្ត​ហើយ​ លើកសព​របស់​ស្ត្រី​រង​គ្រោះ​ចុះ​យក​ ទៅ​ដាក់​ទុក​ចោល​នៅ​ ខាង​មុខ​មន្ទីរពេទ្យ រួច​ក៏​នាំ​គ្នា​ ឡើង​ជិះ​រថយន្ត​ជិះ​ គេចខ្លួន​ទៅ​ បាត់​អស់ ។ ពេល​ដែល​ក្រុម​ជន បរទេស​ទាំងនោះ​នាំ​គ្នា​ ឡើង​ជិះ​រថយន្ត​ ចេញ​ទៅ​បាត់​ភ្លាម ដោយ​បន្សល់​ ទុក​នូវ​សាកសព​ស្ត្រី​រង​គ្រោះ​តែ​ ម្នាក់ឯង​នោះ បុគ្គលិក​របស់​គ្លីនិក​ ខាងលើ​ក៏​បាន​រាយការណ៍​ ប្រាប់​កម្លាំង​មាន​ សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​មក​ធ្វើការ​ ត្រួតពិនិត្យ​ភ្លាម​ផង​ដែរ ។

ក្រោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​នោះ គេ​ក៏​បានឃើញ​មាន​ជនបរទេស​ប្រុស​-​ ស្រី​ដូច​គ្នា​ជា​ ច្រើន​នាក់​បាន​មក​ដល់​កន្លែង​ កើតហេតុ ដោយ​បាន​ធ្វើការ​ ទាមទារ​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច​ ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឱ្យ​ បាន​ល្អិតល្អន់​ទៅ​លើ​ការ​ស្លាប់​របស់​ ស្ត្រី​រង​គ្រោះ​ ខាងលើ​ផង​ដែរ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស្លាប់​របស់​ស្ត្រី​វ័យ​ចំណាស់​ជនជាតិ​អា​ឡឺ​ម៉​ង់​ខាងលើ​នេះ កម្លាំង​មាន​សមត្ថកិច្ច​ មិន​ទាន់​បានដឹង​ថា នាង​ស្លាប់​ ដោយសារ​អ្វី និង​ត្រូវ​បាន​បុរស​ ជនបរទេស​ទាំង​ ៤​នាក់​នោះ​ដឹក​យក​ មកពីណា​ នៅឡើយ​ទេ ។ សមត្ថកិច្ច​​បាន​បញ្ជូន​សព​ ទៅ​រក្សា​ទុក​នៅ​ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដើម្បី​ធ្វើការ​ ស្រាវជ្រាវ​ជា​បន្ត​ ទៀត​ផង​ដែរ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម