នគរបាលការិយាល័យចរាចរ បញ្ជូនខ្លួនអ្នកបើករថយន្ត BMW បុករះម៉ូតូ និងរថយន្ត៥គ្រឿង និងស្លាប់មនុស្ស ៣នាក់ ទៅតុលាការ
ភ្នំពេញៈ ការិយាល័យ ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ នេះ បានបញ្ជូនខ្លូន បុរសម្នាក់ ដែលជាអ្នកបើកររថយន្តស៊េរីទំនើប BMW បុករះម៉ូតូ និងរថយន្តចំនួន៥គ្រឿង រួមទាំងបណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងទឹកដីខណ្ឌសែនសុខនោះទៅតុលាការ ដើម្បីបន្តការ សួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់ ។
លោក សែម គន្ធា នាយរងការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា "នៅល្ងាចនេះល្ងាចនេះ យើងបានបញ្ជូនអ្នកបើករថយន្ត BMW ទៅតុលាការហើយ ពីបទបង្កគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យមាន អ្នកស្លាប់និងរងរបួស រួមទាំងខួចខាត់រថយន្ត និងម៉ូតូ ដើម្បីបន្តការសួរនាំ និងដោះស្រាយតាមនីតិវិធីច្បាប់"។
សូមបញ្ជាក់ថា នៅវេលា ម៉ោងជាង៩យប់ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ១៩៨៦ មុខហាងប៉ៃតងស្រស់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានគ្រោះថ្នាក់ចរាចរមួយបានកើត បង្កឡើងដោយបុរសម្នាក់ បើករថយន្ដម៉ាក BMW ពាក់ស្លាកលេខ ភ្នំពេញ 2AE-9986 បង្ក គ្រោះថ្នាក់ចរាចរណ៍ បុករះរថយន្ដនិងម៉ូតូ ចំនួន៥គ្រឿង បណ្ដាលឱ្យយុវជនម្នាក់ ស្លាប់ ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ម្នាក់រងរបួស ធ្ងន់និងបុរសសន្ដិសុខម្នាក់ទៀតរងរបួស ស្រាល។
បុរសដែលបើករថយន្តបង្កគ្រោះថ្នាក់ខាងលើមានឈ្មោះ ផល្លា ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្លូវលេង ៤៣ ផ្លូវលេខ ១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះមានឈ្មោះ ១-សែម សំអាត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅស្រុកបាទី ខេត្តតាកែវ ២- ធន់ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ស្រុកកំពង់ត្របែក ខេត្តស្វាយរៀង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!