ម្តាយ​ពិការ​ជើង​ទាំង​សងខាង​វ័យ​ ៨៦​ ឆ្នាំ​ចាញ់ក្តី ​កូនស្រី​វ័យ​ ៥៣​ឆ្នាំ (មានវីដេអូ)

 
 

ខេត្តកំពង់ចាម ៖ រឿងរ៉ាវ​ដ៏​ចម្លែក​ដែល​កម្រ​នឹង​បាន​ជួប​ប្រទះ​នោះ គឺ​ម្តាយ​វ័យ​៨៦​ឆ្នាំ​ពិការ​ ជើង​ទាំង​សងខាង​ ដើរ​មិន​រួច បាន​ប្តឹង​កូនស្រី ​បង្កើត​ជា​អ្នក​ថែទាំ​អាយុ​ ៥៣​ឆ្នាំ ដើម្បី​យក​ដី​ផ្ទះ​ ទំហំ​២០​ម៉ែត្រ​ គុណ​៥០​ម៉ែត្រ ព្រមទាំង​ដីស្រែ​ជាង​ ៣​ហិ​កតា ស្ថិត​នៅ​ភូមិ​ពណ្ណរាយ សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ។ ទីបំផុត​នា​រសៀល​ថ្ងៃ​ទី​២៩ កញ្ញា ២០១៥ ត្រូវ​បាន​ ចៅក្រម ហៃ ណៃ​ហេង កាត់ក្តី​ឲ្យ​កូនស្រី ​ជា​អ្នក​ឈ្នះក្តី ចំណែក​ម្តាយ​វិញ​​ក៏​​ កើតទុក្ខ​មិន​សុខចិត្ត ត្រៀម​នឹង​ដាក់​ ពាក្យ​ប្តឹង​ជំទាស់​ ទៅ​សាលាឧទ្ធរណ៍ ផង​ដែរ ។

អ្នកស្រី យ៉េ​ត ថេ​ន ជា​កូនស្រី​បង្កើត​របស់​លោកយាយ បាន​ផ្តល់​កិច្ច​សម្ភាស​នៅ​ក្នុង​ សាលាដំបូង​ខេត្ត កំពង់ចាម​ឲ្យ​ដឹង​ថា ចំពោះ​រឿង​ក្តី​ដ៏​ក្តៅ​ គគុក​ខាងលើ​នេះ គឺ​បាន​កើតឡើង​ ជាង​២​ឆ្នាំ​មក​ហើយ ចាប់​តាំងពី​ មិន​ទាន់​ បំបែកចេញ​ជា​ខេត្ត​ត្បូងឃ្មុំ​ម្ល៉េះ ដោយ​ម្តាយ​ ឈ្មោះ ឡុ​ង ណ​ន ដែល​ជាដើម​ បណ្តឹង​បាន​ប្តឹង​ ពី​រូប​គាត់ ដើម្បី​ទាម ទារ​យក​ដី​ផ្ទះ​នៅ​រាល់ថ្ងៃ និង​ដីស្រែ​ជា​ ចំណែក​ម្តាយ​ចែក​ ឲ្យ​នា​ពេល​កន្លង​មក ។

អ្នកស្រី យ៉េ​ត ថេ​ន បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ពី​មុន​មក​គាត់​រស់នៅ​ជាមួយ​និង ​ម្តាយ​ឪពុក​រៀង​រហូត​ មិន​ដែល​កើត​មាន​បញ្ហា ​ជម្លោះ​ក្នុង​គ្រួសារ​ណា មួយ​កើតឡើង​នោះ​ទេ ប៉ុន្តែ​ចាប់តាំង ពី​ពេល​ដែល​ បងស្រី​ឈ្មោះ ពីង មក​រស់នៅ​លើ​ដី​ជាមួយ​គ្នា​ដោយ​ ផ្ទះ​នៅ​ម្ខាង​ម្នាក់ ទើបតែ​​ជាង​ ២​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​បញ្ហា​ ជម្លោះ​បាន​កើត ឡើង​កាន់តែ​ខ្លាំង​ឡើង​ៗ រហូត​ ឈាន​ដល់​សាលា ដំបូង​ខេត្តកំពង់ចាម ។

អ្នកស្រី​បាន​រំលឹក​ថា កាលពី​ពេល​មួយ​ដែល​ឪពុក​បាន​ធ្លាក់ខ្លួន​ឈឺ គាត់​ត្រូវ​រាប់​រង​ចេញ​ លុយ​មើល ថែ​ទាំ​តាំងពី​នៅផ្ទះ​រហូត​ដល់​ មន្ទីរពេទ្យ​ខេត្តកំពង់ចាម មិន​មាន​ បងប្អូន​ណា​ម្នាក់​ចេញ​ លុយ​មើល​ឡើយ គឺ​គាត់​ ត្រូវ​ចំណាយ​គ្រប់​បែប​យ៉ាង​នៅ​តែ​ មិន​អាច​សង្គ្រោះ​ បាន​ទៀត ពេល​ឪពុក​ស្លាប់​ គាត់​ត្រូវ​ចេញ​ លុយ​ធ្វើបុណ្យ ចំណែក​ម្តាយ​ វិញ​បាន​ត្រូវ​គាត់​ចិញ្ចឹម​ជា​ រៀង​រហូត​មក មិន​ដែល​ គេចវេស​ម្តងណា​ទេ ។

អ្នកស្រី យ៉េ​ត ថេ​ន បាន​បញ្ជាក់​ថា ដូច​ជា​រឿង​បូមទឹក​ស្រែ​ចាប់​យក​ត្រី​នោះ ត្រូវ​គាត់​ជំទាស់​ មិន​ឲ្យ​បង ប្អូន​ទៅ​ចាប់​យក​ត្រី ​នោះទេ​ ព្រោះថា​ស្រូវ​មិន​ទាន់ ​ចេញ​គ្រាប់ ប្រសិនបើ​បូម ទឹក​អស់​ស្រូវ​ ត្រូវ​ដួល​ងាប់ គ្រា​ដែល​ទៅ​​ ឃាត់​នោះ ក៏​ត្រូវ​បាន​ប្អូន​ពីរ​នាក់​ ព្រួត​វាយ​គាត់​ ឡើង​ទ្រម​ខ្លួន ក៏​ប្តឹង​មក​លោក​ មេ​ភូមិ​ពណ្ណរាយ  ហើយ​មេ​ភូមិ​ថា បើសិនជា​ហៅ​សមត្ថកិច្ច​មក​ នោះ គេ​នឹង​ចាប់​ យក​ទៅ​ហើយ គិត​ឃើញ​វែង​ឆ្ងាយ​ ទើប​មិន​ប្តឹងផ្តល់ ព្រោះតែ​អាណិត ម្តាយ​ចាស់ជរា ។ អ្នកស្រី​បាន​លើក​ឡើង​ទៀត​ថា ដីស្រែ​ប្រាំង​ម្តាយ​លក់​បាន​៦​ពាន់​ដុល្លារ យក​មក​ចែកចាយ​កូន​ៗ​អស់ និង​បាន​យក​លុយ​ទាំងនោះ​ មក​ប្តឹង​គាត់​ឡើង​ តុលាការ​ថែម​ទៀត ។ ចំពោះ​ដី​រាល់​ថ្ងៃនេះ ដូច​ជា​ដី​ផ្ទះ​ ចំណែក​ម្តាយ​ចែក​ឲ្យ និង​ដីស្រែ​ជាង​ ៣​ហិ​កតា គឺ​គាត់​បាន​ទិញ​ពី​ អ្នក​ភូមិ បែរជា​ម្តាយ​ចង់​ ប្តឹង​ទាមទារ​យក​ ទៅ​ចែក​ឲ្យ​ កូន​ៗ​ទៅ​វិញ ព្រោះ​ដី​របស់​ម្តាយ​ គាត់​លក់​អស់​ ទៅ​ហើយ ។ ទោះជា​កូន ស្រី​ឈ្នះក្តី​ក៏​ពិតមែន ក៏​នៅ​តែ​សុខ ចិត្ត​រ៉ាប់រង​ចិញ្ចឹម​ម្តាយ​បន្ត​ទៀត លុះ​រហូត​ទាល់តែ​ គាត់​ស្លាប់ ព្រោះ​គាត់​បាន​ លះបង់​ក្នុង​ជីវិត​ ច្រើន​ណាស់តាម​ម្តាយ​ ដោយ​សុខចិត្ត​លែងលះ​ប្តី​តាំងពី​មាន​ ផ្ទៃពោះ​៣​ខែ ដោយ​ហេតុតែ​ ស្រលាញ់​ម្តាយ​ ពេក​រហូត​មក​ ដល់​សព្វ​ថ្ងៃនេះ ។

លោកយាយ ឡុ​ង ណ​ន ដែល​ចាញ់ក្តី​កូនស្រី​បង្កើត មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ជុំវិញ​ការ​ ចាញ់ក្តី​ខាងលើ​នេះ​លោកយាយ នឹង​រៀបចំ​ដាក់​ ពាក្យបណ្តឹង​ជំទាស់​ ទៅ​សាលា​ឧទរ​ណ៍​បន្ត​ទៀត ៕



https://s3.kh1.co/1bdeac307d4b53766a60da4843695e8e475d5848.jpg

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម