ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ពាក់ព័ន្ធនឹងការវាយបំផ្លាញ រូបសំណាកព្រះគ្រូកាវដាយ
រាជធានីភ្នំពេញ ៖ គណៈកម្មការចំនួន២ក្រុមកំពុងតែផ្ទុះហិង្សាដាក់គ្នា និងបុរសជនជាតិវៀតណាមចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួននៅក្នុងវត្តកាវដាយពាក់ព័ន្ធទៅនឹងការវាយបំផ្លិចបំផ្លាញ រូបសំណាកព្រះគ្រូ កាវ ដាយ អតីតមេដឹកនាំមេសាសនា កាវ ដាយ ក្រោយពីមានគណៈកម្មការចំនួន២ក្រុម(មួយក្នុងវត្ត និងមួយទៀតគណៈកម្មការមកពីខាងក្រៅ)ធ្វើការជំទាស់គ្នាក្នុងការ ជួសជុល និងកែលម្អសោភ័ណភាពក្នុងវត្ត កាវ ដាយ ឡើងវិញអស់រយៈពេលរាប់ខែមកហើយនោះ។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៣ តុលា ២០១៥ នៅក្នុងវត្ត កាវ ដាយ ផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឱ្យដឹងថា បុរសជាប់ចោទទាំង២នាក់មានឈ្មោះ ង្វៀង ង៉ុកឡាប អាយុ៤៥ឆ្នាំ និងឈ្មោះ វ៉ ដុង យ៉ាង អាយុ ៣៩ឆ្នាំ ជាជនជាតិវៀតណាមដូចគ្នា ស្នាក់នៅក្នុងវត្ត កាវ ដាយ ជាមួយគ្នា។
មុនពេលកើតហេតុបុរសជជាតិវៀតណាម ចំនួន៤នាក់ បានបើករថយន្តកូរ៉េប្រភេទដឹកទំនិញមួយគ្រឿងមកចតនៅខាងមុខខ្លោង ទ្វារវត្ត ក្នុងបំណងលើកយករូបសំណាកព្រះគ្រូ កាវ ដាយ ដែលគេយកមកទុកដើម្បីតម្កល់ក្នុងវត្តនោះ។
ប្រភពដដែលបានប្រាប់បន្តទៀតថា ពេលដែលបុរសវៀតណាមទាំង៤នាក់បាននាំគ្នាបើករថយន្តមួយគ្រឿងមកឈប់ នៅខាងមុខក្លោងទ្វារវត្តរួចហើយ ពួកគេចំនួន២នាក់ក៏បានដើរចូលទៅក្នុងវត្តដើម្បីលើកយករូបសំណាក នោះដាក់ឡាន ដោយលើកមិនរួចក៏បានយកដុំថ្ម និងកំណាត់ឈើទៅវាយបណ្តាលឱ្យបាក់ដៃទាំងពីរ។
ភ្លាមនោះក៏មានមនុស្សរបស់គណៈកម្មការមកពីខាងក្រៅដែលសុំ ធ្វើការជួសជុលក្នុងវត្តម្ខាងទៀតបានឃើញ និងប្តឹងឱ្យកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកចុះមកធ្វើអន្តរាគមន៍ និងវាយខ្នោះចាប់ខ្លួនបានចំនួន២នាក់ ដែលជាភាគីខាងនៅក្នុងវត្ត ចំណែកឯបុរស២នាក់ទៀតបានបើករថយន្តនាំគ្នាគេចខ្លួនបាត់ទៅ។
ពាក់ព័ន្ធទៅនឹងហេតុការណ៍នេះដែរត្រូវបានគេដឹងថា ក្នុងវត្តកាវដាយខាងលើនេះគឺមានរឿងចម្រូងចម្រាស់គ្នារអស់រយៈពេលជា យូរណាស់មកហើយដែលផ្តើមឡើងដោយគណៈកម្មាធិការក្នុងវត្តមិនអនុញ្ញាតឱ្យ គណៈកម្មការម្ខាងទៀតដែលមកពីខាងក្រៅធ្វើការជួសជុល និងកែលំអរវត្តនេះឡើយ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!