ដុតណាស់! មន្ទីរពេទ្យ ទូរស័ព្ទមកប្រាប់កូន ថាម្តាយស្លាប់ហើយ ៧ម៉ោងក្រោយ ទូរស័ព្ទមកម្តងទៀត ថានៅរស់ទេ
អាមេរិក៖ បុគ្គលិកមន្ទីរពេទ្យ បានទូរស័ព្ទមកកាន់ស្រ្តីម្នាក់ ប្រាប់ថាម្តាយរបស់គាត់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនោះ បានស្លាប់ហើយ ប៉ុន្តែមួយរយៈក្រោយមក ក៏បានទូរស័ព្ទមកម្តងទៀត ប្រាប់ថាគាត់នៅរស់ទៅវិញ។
មន្ទីរពេទ្យ Dorset County Hospital
មន្ទីរពេទ្យបានទូរស័ព្ទ មកកាន់សាច់ញាតិ្ត របស់អ្នកជំងឺម្នាក់ ថាគាត់បានស្លាប់ហើយ និងអនុញ្ញាត្តិឲ្យពួកគេ ឃើញមុខជាលើកចុងក្រោយ ដើម្បីនិយាយពាក្យលា ទៅកាន់សពរបស់គាត់។ ប៉ុន្តែរយៈពេល ៧ម៉ោងក្រោយមក មន្ទីរពេទ្យនោះ បានទូរស័ព្ទមកសារជាថ្មី សុំទោសសាច់ញាត្តិអ្នកជំងឺម្នាក់នោះ ប្រាប់ថាគាត់នៅរស់ នៅឡើយទេ។
កូនរបស់អ្នកស្រី Phyllis Lilley ឈ្មោះ អ្នកស្រី Liz Page អាយុ ៦១ឆ្នាំ និងស្វាមីឈ្មោះ Gerry អាយុ៧២ឆ្នាំ មានទុក្ខសោកយ៉ាងខ្លាំង។ នៅពេលដែលពួកគាត់ ត្រូវបានគិលានុប្បដ្ឋាសយិកាម្នាក់ បានបង្ហាញសាកសពស្រី្តម្នាក់ ដែលអះអាងថាជាអ្នកស្រី Lilley ហើយបានឲ្យពួកគាត់ និយាយពាក្យលាចុងក្រោយ ទៅកាន់សាកសពនោះ។
អ្នកស្រី Liz Page បាននិយាយថា៖ "វាជារឿងស្តាប់ទៅ គួឲ្យអស់សំណើចណាស់ ដែលយើងមិនបានចំណាំ ថាវាគឺជារាង្គកាយ របស់គាត់។ ខ្ញុំស្ទើរតែមិនជឿរឿងនេះ! ក្រោយមកខ្ញុំខឹង និងរីករាយជាខ្លាំងផងដែរ"។
ខាងមន្ទីរពេទ្យ បានធ្វើការសូមទោស និងបានប្រាប់ថា ម្តាយរបស់អ្នកស្រី គឺនៅមានជីវិតនៅឡើយទេ ដែលគាត់កំពុងសម្រាន្តនៅជិតនោះ ហើយចំពោះការយល់ច្រឡំនេះ គឺដោយសារតែ អ្នកស្លាប់ម្នាក់នោះ និងអ្នកស្រី Lilley គឺមានឈ្មោះដូចគ្នា។
គួរបញ្ជាក់ផងដែរថា អ្នកស្រី Lilley ត្រូវបានបញ្ជូនទៅ ធ្វើការសម្រាកព្យាបាលនៅ មន្ទីរពេទ្យ Dorset County Hospital ក្រុង Dorchester បន្ទាប់ពីគាត់មានជំងឺ ដាច់សសៃឈាមខួរក្បាល ហើយក្រោយមក ក៏កើតមានរឿងយល់ច្រឡំដូច្នេះឯង។ ខាងមន្ទីរពេទ្យ Dorset ក៏បានចេញលិខិតសុំអភ័យទោស និងទទួលស្គាល់ នូវកំហុសរបស់ខ្លួនផងដែរ៕
ប្រភព telegraph
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!