បុរសផ្ទុកមេរោគអេដស៍ម្នាក់ផឹកស្រាស្រវឹង បើករថយន្តបុករះ ខូចខាតរថយន្ត ២គ្រឿង ម៉ូតូ៣គ្រឿង របួសធ្ងន់- ស្រាល៤នាក់
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់មានផ្ទុកមេរោគអេដស៍បានផឹកស្រាស្រវឹង បើករថយន្ត បុករះបណ្តាល ឱ្យខូចខាតរថយន្ត ២គ្រឿង ម៉ូតូ៣គ្រឿង និងរងរបួសធ្ងន់- ស្រាល៤នាក់ កាលពីវេលា ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ តុលា ២០១៥ នៅផ្លូវលំស្ថិត ក្នុងភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
បុរសអ្នកបើកបររថយន្តបង្កឈ្មោះ ហ៊ុន ហួន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិ រោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តបានប្រាប់ថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺឈ្មោះ ហ៊ុន ហួន បានបើករថយន្តធុនកាមរី ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាក់លេខ សៀមរាប 2A-2059 ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង ហើយបានបុករះ បណ្តាលខូចខាត រថយន្ត២គ្រឿង, ម៉ូតូ៣ គ្រឿង និងរបួសធ្ងន់- ស្រាល៤នាក់ ត្រូវបានដឹកយកទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ។ ចំណែកជនបង្ក ត្រូវបាន ប្រជាពលរដ្ឋឃាត់ ខ្លួនភ្លាមៗប្រគល់ ឱ្យសមត្ថកិច្ចដើម្បីនាំ ទៅអនុវត្តតាមច្បាប់ ។
តាមសំដីសាច់ញាតិជនបង្កគ្រោះថ្នាក់បានប្រាប់ថា ឈ្មោះ ហ៊ុន ហួន មានផ្ទុក មេរោគអេដស៍ ហើយផឹកស្រវឹងពីណាមិនដឹង បានបង្កគ្រោះថ្នាក់ ហើយជននេះតែងតែ ប៉ងសម្លាប់ខ្លួន ព្រោះមានផ្ទុកមេរោគ ព្រមទាំងអស់សង្ឈឹមក្នុងជីវិត ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!