រលំគំនរដុំបេតុងដែលគេតម្រៀបគរលើគ្នា យ៉ាងខ្ពស់ប្រៀបដូចជាការ បាក់ភ្នំនៅក្នុងការដ្ឋានសំណង់ មួយខាងមុខ ផ្សារទំនើបបឹងត្របែកផ្លាហ្សា (មានវីដេអូពីហ្វេសប៊ុក)
រាជធានីភ្នំពេញ ៖ គំនរដុំបេតុងដែលគេបានដាក់តម្រៀបគរលើគ្នាដែលមានទម្ងន់ រាប់រយតោន និងមានកំពស់យ៉ាងខ្ពស់ដូច កូនភ្នំទុកសំរាប់ ប្រើប្រាស់នៅក្នុង ការសង្កត់គ្រឹះនៅ ក្នុងដ្ឋានសំណង់មួយ កន្លែងដែល ជាអតីតដីផ្សារលក់ត្រីបឹង ត្របែកនោះ បានដួលរលំធ្វើ ឱ្យញ័ររញ្ជួយដីប្រៀប ដូចជាការបាក់កូន ភ្នំមួយយ៉ាង ដូច្នេះដែរ តែសំណាងល្អមិន បានធ្លាក់ ឬរមៀលមក លើផ្លូវ និងមិនបណ្តាលឱ្យ មនុស្សណាម្នាក់រ ងគ្រោះថ្នាក់ឡើយ ដែលហេតុការណ៍នេះបាន កើតឡើងកាលពី វេលាម៉ោង៥ និង២៥នាទីល្ងាច ថ្ងៃទី៥ តុលា ២០១៥ នៅខាងក្នុងការដ្ឋានសំណង់អតីតផ្សារ ត្រីបឹងត្របែក ដែលមានទីតាំង នៅខាងមុខផ្សារទំនើប បឹងត្របែកផ្លាហ្សា ផ្លូវលេខ៤៣៦ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបាន ឮសំឡេងគ្រាំងៗ យ៉ាងខ្លាំង ព្រមទាំងការញ័រ រញ្ជួយដីចេញពីក្នុង ការដ្ឋាន សំណង់ខាងលើ ក៏ស្រាប់តែនាំគ្នា ក្រឡេកមើលទៅ បានឃើញគំនរដុំបេតុង ដែលគេបានគរ ទុកយ៉ាងខ្ពស់ ក្នុងការដ្ឋានក្បែរ ផ្លូវនោះ បានចាប់ផ្តើមទ្រេត និងធ្លាក់ដុំបេតុងមកដី ។ ភ្លាមៗនោះគេក៏បានឃើញ បុរសជាជាងសំណង់ ជនជាតិចិនម្នាក់ រត់ចេញមកខាងក្រៅ ការដ្ឋានលើផ្លូវ ប្រាប់ឱ្យអ្នកដំណើរតាមផ្លូវ និងអ្នកដែលលក់ដូរ នៅខាងមុខផ្សារ បឹងត្របែកផ្លាហ្សានោះ ឱ្យមានការប្រុង ប្រយ័ត្នផងដែរ ។ សំឡេង និងកំទេចបេតុងហុយ ទ្រលោមងងឹត ពេញមេឃ និងបង្កឱ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ក្រោយពេលកើតហេតុភ្លាមៗនោះ គេក៏ឃើញមានមន្ត្រីនគរបាលប៉ុស្តិ៍បឹងត្របែកចុះ មកដល់កន្លែង កើតហេតុផងដែរ ដោយបាន ឃើញថា ការដួលរលំគំនរដុំ បេតុងដែលមាន ទម្ងន់រាប់រយតោន នៅលើទម្រដែក នេះគឺមកពីការដាក់នេះវា ធ្ងន់ពេក ដោយក្នុងដុំបេតុង មួយគឺមានទម្ងន់រហូត ទៅដល់ជាង២តោន ឯណោះ ទើបបណ្តាល ឱ្យស្រុតដី ផ្អៀង និងរលំបែបនេះ ៕




ផ្ដល់សិទ្ធដោយ៖ កោះសន្ដិភាព
វីដេអូពីហ្វេសប៊ុក
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!