តារាសម្ដែង ឃិន រដ្ឋា លោតពីលើផ្ទះសម្លាប់ខ្លួន ខណៈអ្នកជិតខាងសង្ស័យថា ប្ដីជាអ្នកច្រាន ទម្លាក់(UPDATE)
ភ្នំពេញ៖ ស្រ្តីវ័យក្មេងម្នាក់ ដែលគេស្គាល់ថា ជាតារាសម្តែងមួយរូប ហើយចុងក្រោយនាងបានដើរជាតួខ្មោចនៅ ក្នុងរឿង ហ្វ៊េសប៊ុកផ្តាច់ព្រលឹងនោះ ត្រូវបានគេអះអាងថា បានលោតសម្លាប់ខ្លួនពីលើផ្ទះជាន់ទីពីរ ស្លាប់នៅនឹង កន្លែងតែម្តង ក្រោយពីនាងកើតមានជម្លោះ ជាមួយប្តីតាំងពីក្បាលព្រលប់រួចមក ។
ករណីតារាសម្តែងខាងលើ លោតសម្លាប់ខ្លួននេះបានកើតឡើង នៅវេលាម៉ោង ១១យប់ ថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៥ កន្លងទៅនេះ ស្ថិតនៅចំណុចផ្ទះលេខ ១២១ ផ្លូវលេខ ១៩២Z ក្នុងសង្កាត់១ទឹកល្អក់ទី៣ ខណ្ឌទួល គោក ជាផ្ទះដែលនាងជួលស្នាក់ នៅជាមួយនឹងប្តី ដែលទំនងយកគ្នាជាប្តី-ប្រពន្ធ ដោយមិនបានរៀបការ ។ តារាសម្តែង ដែលលោតសម្លាប់ខ្លួននេះ ត្រូវបានគេស្គាល់ឈ្មោះ ឃិន រដ្ឋា អាយុ ២៥ឆ្នាំ ហើយក្រៅពីមាន មុខរបរជាតារាសម្តែង គេក៏ឃើញមានប័ណ្ណសម្គាល់ខ្លួនរបស់នាង ជាបុគ្គលិករបស់ក្រុម ហ៊ុនផែស្ងួត តេង ឡាយ និងមានស្រុក កំណើតភូមិផ្លូវពោធិ៍វង្ស ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ចំណែកប្តីមិនត្រូវបានគេស្គាល់អត្ត សញ្ញាណលំអិតនោះទេ ដោយគ្រាន់តែគេស្គាល់ឈ្មោះ ផានី អាយុខ្ទង់ ៣០ឆ្នាំ មានមុខរបរ ជាអង្គរក្សរបស់ឧកញ៉ា ម្នាក់ ដែលគេមិនបានស្គាល់ឈ្មោះ ។
តាមព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ ដែលជាអ្នកជិតខាង បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺតាំងពីម៉ោង ប្រមាណជាង ៧យប់ គេស្តាប់លឺ ប្តី-ប្រពន្ធ ពីរនាក់ខាងលើនេះ កើតមានជម្លោះនឹងគ្នា ដោយជម្លោះនោះទំនង ផ្តើមចេញពីរឿងប្តីប្រចណ្ឌ ។ លុះនៅម៉ោងកើតហេតុ ស្រាប់តែកើតមានការផ្អើល ឆោឡោឡើងថា នាង រដ្ឋា បាន លោត សម្លាប់ខ្លួនពីលើផ្ទះបាត់ទៅហើយ ។ ក្រោយកើតហេតុ បុរសជាប្តី ឈ្មោះ ផានី មិនបានចុះទៅមើលសព របស់ប្រពន្ធនោះឡើយ គឺបានគេចខ្លួនបាត់ទៅ ដោយគេនៅមិនទាន់ ដឹងច្បាស់ថា ករណីខាងលើនេះ គឺជាករណីធ្វើ អត្តឃាតលោតសម្លាប់ខ្លួនពីលើផ្ទះពិតប្រាកដ ឬក៏បង្កឡើងដោយប្តី ច្រានទម្លាក់ ខណៈកើតមានជម្លោះ ជាមួយនឹងគ្នានោះឡើយ ។
ប៉ុន្តែយោងតាមមិត្តភក្តិរបស់នាងម្នាក់ ដែល LookingTODAY ខលសួរ បានអះអាងថា ក្រោយពេលកើតហេតុប្តីរបស់នាង ឃិន រដ្ឋា បានទូរស័ព្ទមកខ្លួន ដោយអះអាងថា ប្រពន្ធខ្លួនបានលោតសម្លាប់ខ្លួនដោយ វាមិនមែនជាករណីច្រានទម្លាក់ ហើយខ្លួនជាប្តី ក៏មិនបានវាយធ្វើ បាបប្រពន្ធនោះដែរ តែខណៈឈ្លោះប្រកែកគ្នា ប្រពន្ធរបស់ខ្លួនចេះតែស្រែកប្រាប់អ្នកជិតខាងថា ខ្លួនវាយធ្វើបាបនាង ។
ដោយឡែក យោងតាមសាក្សីម្នាក់ទៀត បានអះអាងថា ទោះបីជាករណីខាងលើត្រូវបានគេ ធ្វើការសន្និដ្ឋាន ជា ជំហានដំបូងថា ជនរងគ្រោះបានលោតសម្លាប់ខ្លួនក៏ដោយ តែសាក្សីរូបនោះបានសុំឲ្យមានការ ស៊ើប អង្កេតករណី នេះឲ្យបានលំអិតថា តើវាផ្តើមចេញពីរឿងអ្វីពិតប្រាកដ ជារឿងលោតសម្លាប់ខ្លួន ឬជារឿង ច្រានទម្លាក់ធ្វើឲ្យស្លាប់ ។ សាក្សីខាងលើដែលធ្លាប់ស្គាល់ស្រ្តីរងគ្រោះ បានអះអាងបន្តថា កន្លងមកស្រ្តីរង គ្រោះ ធ្លាប់បាននិយាយថា ប្តីរបស់ខ្លួនធ្លាប់ច្រាននាង ទម្លាក់ពីលើផ្ទះម្តងរួចមកហើយ ខណៈឈ្លោះប្រកែក គ្នា តែនាងតោងបង្កាន់ដៃជាប់ ហើយនាងក៏ធ្លាប់បានប្តឹងទៅសមត្ថកិច្ច ដើម្បីឲ្យជួយអន្តរាមន៍ ពេលដែលប្តី វាយធ្វើបាបព្រោះតែប្តីរូបនេះ តែងតែធ្វើការ ចោទប្រកាន់ថា ប្រពន្ធផិតក្បត់ ចង់ដោះដៃទៅមានប្រុសថ្មី តែស្រ្តីជាប្រពន្ធតែងតែ ធ្វើការបដិសេធរហូតមក ។
តាមការអះអាងថា ស្រ្តីរងគ្រោះខាងលើនេះ មានកូនម្នាក់នៅក្នុងបន្ទុក តែគេមិនដឹងថា ជាកូនជាមួយនឹងប្តី ឈ្មោះ ផានី នេះ ឬជាមួយនរណាផ្សេងនោះទេ ព្រោះតែនាង គឺជាតារាសម្តែងមួយរូប ដែលមានមិត្តភក្តិច្រើន ៕
រូបភាពកើតហេតុ៖
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!