គាស់ជញ្ជាំងចូលភ្ជង់ប្លន់អាជីវករផ្សារទំនប់ ដាច់ប្រមូលទ្រព្យ សម្បត្តិអស់ជាច្រើន
ខេត្តឧត្តរមានជ័យ ៖ ផ្ទះអាជីវករលក់គ្រឿងទេស និងលក់ទូរស័ព្ទដៃមួយកន្លែង នៅក្នុងបរិវេណ ផ្សារទំនប់ដាច់ ស្ថិតក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ត្រូវបានក្រុមចោរគាស់ ជញ្ជាំងស័ង្កសីចូលភ្ជង់ ប្លន់យកទ្រព្យ សម្បត្តិអស់ជាច្រើន កាលពីវេលារំលង អាធ្រាត្រឈាន ចូលថ្ងៃទី៧ តុលា ២០១៥ ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ អៀត វ៉ាន់ធី មានប្រពន្ធឈ្មោះ សុខ បញ្ញា បានរៀបរាប់ ឲ្យដឹងថា មុនពេលកើតហេតុ នៅវេលា ម៉ោង៦ល្ងាច ថ្ងៃទី៦ តុលា ២០១៥ ២នាក់ប្តីប្រពន្ធ បាននាំគ្នារៀប ចំគ្រឿងទេស និងសម្ភារផ្សេងៗដាក់ចូលទៅខាង ក្នុងផ្ទះ រួចក៏នាំកូនចូល ដេកលុងលក់បាត់ទៅ ។ ម្ចាស់ផ្ទះរងគ្រោះ បានបញ្ជាក់ថា បន្ទាប់មក ពួកគាត់បានឮសំឡេង គាស់ជញ្ជាំងផ្ទះ ក៏នាំប្តីប្រពន្ធក្រោក ពីដំណេក ភ្លាមៗនោះ ស្រាប់តែក្រុមចោរ ដែលមានបក្ខពួក៤នាក់ ចូលមកដល់ ក្នុងផ្ទះរួចដក កាំភ្លើងខ្លីមកភ្ជង់គំរាម ឲ្យយកលុយ និងមាសមក ឲ្យពួកគេ បើមិនព្រមយកឲ្យទេនឹងបាញ់ សម្លាប់ចោល ចំណែករូបគាត់ ទាំងពីនាក់ប្តីប្រពន្ធបានយក លុយ១០លានរៀល និងខ្សែដៃ មាសទម្ងន់៥ជី ចិញ្ចៀន ១វង់ទម្ងន់៣ជី ប្រគល់ទៅ ឲ្យក្រុមចោរ តែក្រុមចោរនៅ តែមិនអស់ចិត្តនៅ តែរើកកាយរកឃើញកាតទូរស័ព្ទដែលមាន តម្លៃទឹកប្រាក់ស្មើ១ពាន់ដុល្លា អាមេរិកយកទៅ ទៀត រួចចេញទៅវិញដោយ សុវត្ថិភាពដោយគ្មានរំខានដល់ សមត្ថកិច្ចប៉ូលិស ប៉ុស្តិ៍ឃុំទំនប់ដាច់ ដែលនៅ ជិតបង្កើយនោះឡើយ ។
ទាក់ទិនហេតុការណ៍គាត់ជញ្ជាំងផ្ទះចូលប្លន់នេះ សមត្ថកិច្ចប៉ូលិសបានឲ្យដឹងថា សមត្ថកិច្ចប៉ូលិស បានទៅដល់កន្លែងកើត ហេតុឃើញជញ្ជាំងផ្ទះដែល បាំងស័ង្កសីមានស្នាម គាស់ពិតប្រាកដមែន ហើយផ្ទះដែល លក់គ្រឿងទេសនេះកន្លង មកតែងតែកើត មានចោរចូល លួចទ្រព្យសម្បត្តិ ៣-៤ដងមកហើយដែរ ។ សមត្តកិច្ច បានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចមិន បានទទួលព័ត៌មាន រាយការណ៍ឲ្យដឹង ទើបក្រុមចោរ បានធ្វើសកម្មភាព រួចហើយចាកចេញទៅវិញ ដោយសុវត្តិភាព តែទោះជា បែបណា សមត្ថកិច្ចបាននិង កំពុងយកចិត្តទុក្ខដាក់ ធ្វើការស្រាវជ្រាវវែកមុខក្រុមចោរបន្តទៀត ដើម្បីយកមក ផ្តន្ទាទោស ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!