ស្ត្រីម្នាក់ចេញពីងូតទឹកដោតម៉ាស៊ីនគាបសក់ ឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់
ខេត្តកែប ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ពេលចេញ ពីងូតទឹកដៃនៅសើមទាញម៉ាស៊ីន គាបសក់មក ដោតបម្រុង កៀបសក់រៀបចំ ខ្លួនទៅវត្ត។
ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង២០នាទី ថ្ងៃទី៧ តុលា នេះនៅចំណុចខាងកើតផ្សារពងទឹក ភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ស្ត្រីរងគ្រោះមានឈ្មោះលែន ទ្រី អាយុ២៥ឆ្នាំ មានប្តីជាអាណិកជនរស់នៅឯបរទេស។
ក្រោយកើតហេតុភ្លាមៗក្រុមគ្រួសារបានហៅប៉េអឹមស្រុកដំណាក់ចង្អើរមកពិនិត្យ និងដឹក ទៅសង្គ្រោះ នៅមន្ទីរពេទ្យដែរ តែពេលទៅ ដល់ពេទ្យប្រាប់ថា នាងស្លាប់បាត់ហើយ ក៏ដឹកមកលំនៅ ឋានវិញរៀបចំធ្វើ បុណ្យតាមប្រពៃណី។
ប្រភពពីសាច់ញាតិបានឱ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះចូលងូតទឹករៀបចំខ្លួន បម្រុងទៅវត្ត ដោយបានយកម៉ាស៊ីន គាបសក់មកគាប ស្រាប់តែឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់តែម្តង៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!