សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ ៣​ល្វែង​នៅ​ជិត​នាគ​ បាញ់​ទឹក ក្រោយ​ ក្រសួងបរិស្ថាន

 
 

រាជធានី​ភ្នំពេញ ៖ ផ្ទះ​ប្រជាពលរដ្ឋ​៣​ល្វែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​១២ និង​៥០​នាទី​ រំលង​អធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​៩ តុលា ២០១៥ នៅ​ម្តុំ​នាគ​បាញ់​ទឹក ច្រក​ផ្លូវឌឿងហែម ក្រោយ​ក្រសួងបរិស្ថាន ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ពី​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ជា​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ ឮ​សូរ​សំឡេង​ ទុ​ស្សេ​ខ្សែភ្លើង បន្ទាប់​មក​ក៏​ មាន​ភ្លើង​ឆាប ឆេះ​យ៉ាង​ សន្ធោសន្ធៅ​តែ​ម្តង ។

រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​នេះ ដែល​នៅ​ពេល​ នេះ​ម៉ោង​១ និង​៣៥​នាទី​រំលង​ អធ្រាត្រ​ឈាន​ ចូល​ថ្ងៃ​ទី​៩ តុលា ២០១៥ ក្រុម​ពន្លត់​អគ្គិភ័យ​ អាច​គ្រប់គ្រង​ ស្ថានការណ៍​បាន​៧០%​ទៅ​៨០%​ហើយ ប៉ុន្តែ​ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​ តែ​ព្យាយាម​បាញ់​ទឹក​ ពន្លត់​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​រលត់​ ទាំងស្រុង និង​កុំឱ្យ​រាលដាល​ដល់​ ផ្ទះ​ប្រជា ពលរដ្ឋ​ដទៃ​ទៀត ។

នៅ​ក្នុង​ហេតុការណ៍​នេះ​គេ​ឃើញ​មាន​វត្តមាន​លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ, លោក​អធិការ​ នគរបាល​ខណ្ឌចំការមន ព្រមទាំង​ថ្នាក់ដឹកនាំ​ខណ្ឌ និង​ក្រុង​មួយ​ចំនួន​ ទៀត​ចុះ​ទៅ​ដល់​ កន្លែង​កើត​ហេតុ​ ដើម្បី​ជួយ​អន្តរាគមន៍​ ផង​ដែរ ។

រហូត​មក​ទល់​ម៉ោង​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​នៃ​ការ​ឆេះ​នេះ​ បណ្តាល​មក​ អ្វី​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ពី​ ទំហំ​នៃ​ការ​ខូច​ខាត នៅ​ឡើយ​ដែរ ៕








ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម