ស្គាល់គ្នា​តាមហ្វេស​ប៊ុក​ពេល​ជួប​បបួល​ទៅ​ដេកផ្ទះ​សំណាក់​ បាន​៣ដង​អាណា​ព្យា​បាល​ខា​ងស្រី​ចាប់​ខ្លួនឲ្យ​សមត្ត​កិច្ច

 
 

​រាជ​​ធានី​​ភ្នំ​​ពេញ​ ៖ ​យុវជ​នម្នាក់​ត្រូវ​បាន​អាណា​ព្យា​បាល​ខាង​ស្រី ចាប់​ខ្លួន​ប្រគល់​ឲ្យ​សមត្ត​កិច្ចន​គរ​​បាល​កា​រិ​យា​ល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ នឹង​ការ​ពារ​អនិតិ​ជន​ ​រាជធា​នីភ្នំ​ពេញ កាល​ពីថ្ងៃ​ទី៣០​ ​មិថុនា ២០១៤ ដោយ​ជាប់​ពាក់​ព័​ន្ធថា​បាន​រួមភេទ​ជា​មួយ​អនិតិជ​នក្រោម​អាយុ១​៥ឆ្នាំ​ ។

យុវ​ជន​រូបនោះ​ឈ្មោះ​ធៀង ​ សុភាព​ ហៅ​គោ ​អាយុ​១៩ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​២៥A ​ផ្លូវជាតិ​លេខ២​​ ​សង្កាត់​​ចា​ក់​អង្រែ​លើ ​ខណ្ឌ​មានជ​យ័ រាជ​ធានី​ភ្នំពេ​ញ ​មុខ​របរ​​ជាសិស្ស​ ។ ​លោក​វរៈសេ​នីយ៍​ទោ​កែវ ​ធា ប្រ​ធាន​ការិ​យា​ល័យ​នគរ​បាល​ប្រឆាំង​ការជួញ​ដូរមនុ​ស្ស នឹ​ងការ​ពារអ​និតិជ​នរាជ​ធានី​ភ្នំ​ពេញ​បាន​ឲ្យដឹ​ងថា​ យុវជ​ន​ជាប់​ចោទ​ខាង​លើ​ត្រូវ​បាន​អា​ណា​ព្យា​បាល​ ខា​ងស្រី​គេចាប់​យក​មក​ប្រ​គល់​ឲ្យ​សមត្ត​កិច្ច ​ដោយ​បាន​ចោទ​ថា​នាំ​កូន ស្រី​របស់​គេ​ទៅ​រំលោភ​នៅ​ផ្ទះ​សំ​ណាក់​ ។​លោក​កែវ ​ធា ​បន្តថា​កាលពី​ ថ្ងៃទី​២៣​ ​មិថុនា ​ ២០១​៤ អ្នក​ស្រី​ផាន សុ​មែន​ បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​ ប្តឹង​ពី​​ឈ្មោះ​​ធៀង​ សុភាព​ ហៅ​គោ ​ថាបាន​បបួល​លួង​លោម​កូន​ស្រី​គា​ត់​អា​យុ​១៤ឆ្នាំ​ ​នាំ​ទៅ​រំលោភ​​នៅផ្ទះ​សំណាក់​ ។ ​​បន្ទាប់​ពីអ្នក​ស្រី​ដាក់​ពា​ក្យបណ្តឹង​ហើយ​ នៅថ្ងៃ ទី៣០ ​មិថុនា អ្នក​ស្រី​បាន​ចាប់​ខ្លួន​យុវជន​ថា​បា​នរំលោភ​​កូស្រី​​គាត់​មក​ប្រគល់​ឲ្យ​សមត្តកិច្ច​ទៀត​ ។

នៅ​ចំពោះ​មុខ​សមត្តកិច្ច​យុវជ​ន​ជាប់​សង្សយ័​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា រូប​គេ​បាន​ស្គាល់​នាង​ អាយុ​១៤ឆ្នាំ​ ជិត​១​ឆ្នាំ​ហើយ​តាម​រយៈ​លេង​ហ្វេស​ប៊ុក​។ ​យុវ​ជនរូប​នោះ​បន្ត​ថា​ពេល​បាន​ជូប​គ្នា​គេ​២នាក់​តែង​តែនិ​យាយ​​ពីភាព​ស្រ​ឡា​ញ់​មិន​ដាច់​​ពី​មាត់​ រហូត​មាន​ការ​ស្រុះ​ស្រួល​គ្នា​ទៅ​ដេក​រួមភេ​ទនៅផ្ទះ​សំណា​ក់នា​ក្រុង​តា​ខ្មៅ​​ខេត្ត​កណ្តាល​បាន​ចំនួន​៣ដង​ ។​គេ​មិន​បាន​ដឹង​ថាខាង​ស្រី​ទៅប្តឹង​សមត្ត​កិច្ច ហើយ​ចាប់​ខ្លួន​ដោយ​ចោទ​​ប្រកាន់​ពី​រឿង​រំលោភ ​កូន​​ស្រី​គាត់​នោះ​ទេ ការ​ពិត​គឺពួក​គេ​ស្រ​ឡាញ់គ្នា ​។

ទោះ​ជា​យ៉ាង​ណា​ យោង​តាម​របាយ​ការ​របស់​សមត្ត​កិច្ច ​ដែល​បាន​រៀបចំ​បញ្ជួន​យុវ​ជន​រូប​នេះ​ទៅ​សាលា​​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​បញ្ជាក់​ច្បាស់​ថា​ជា​ករណី​រួមភេទ​ជា​មួយ​អនិ​តិជន​ក្រោម​អាយុ​១៥ឆ្នាំ​ ដូច្នោះ​គេ​នឹង​ត្រូវ​ទទួ​ល​ទោស​ តាម​តែអ្វី​ដែល​ខ្លួន​បា​នប្រព្រឹត្ត ​។ 

យុវជន​ជាប់ចោទ 

ប្រភពពី : កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម