តារា​សម្តែង​តៃ​វ៉ាន់​ Christine Kuo ភ័យ​រន្ធត់​ជា​ខ្លាំង​បន្ទាប់​ពី​អ្នក​គាំ​ទ្រ​បាល់​ទាត់​ស៊ី​លី​ចាប់​ឱប​ថើប​

 
 

តារា​សម្តែង​កូន​កាត់​​២សាសន៍​តៃ​វ៉ាន់​ កាណាដា​ វ័យ៣០ឆ្នាំ នាង Christine Kuo ​​ត្រូវ​​បាន​អ្នក​គាំទ្រ​បាល់​ទាត់​​​​ក្រុម​ជម្រើ​ស​ជាតិ​ស៊ីលី​​ចាប់​ឱប​ថើប​​ខណៈ​រូប​នាង​កំពុង​ធ្វើ​បទ​សម្ភាសន៍​ក្នុង​ការថត​ខ្សែ​ភាព​យន្ត​នៅ​ប្រទេស​ប្រេស៊ីល​ ។ ហេតុ​ការ​ណ៍​នេះ​បាន​កើត​ឡើង​ កាលពី​ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៤ កន្លង​ទៅ​នេះ​ដោយ​ធ្វើ​ឱ្យ​មនុស្សម្នា​ភ្ញាក់​ផ្អើល​ ជាពិសេស​​​​​រូប​នាង​ផ្ទាល់​តែ​ម្តង​​ ។

យោង​តាម​សារព័ត៌មាន​ ON.CC ​​ឱ្យ​ដឹង​ថា នាង​ Christine Kuo មិន​បញ្ចេញ​ប្រតិក​ម្ម​អ្វីតប​ត​ទេ​ ព្រោះ​នាង​មិន​ចង់​បង្ករឿង លើស​ពី​នេះ​ទៅ​ទៀត​នាង​​​បារម្ភ​ពី​កម្មវិធីថត​សម្តែង​ក្នុង​ប្រទេស​ប្រេស៊ីល​ ខ្លាច​​​បាត់​បង់​ឱកាស​​ដ៍ល្អ​មួយ​នេះ ។ ​នៅ​ក្នុង​បទ​សម្ភាសន៍​ Christine Kuo និយាយ​​​​ទាំង​ទឹក​មុខ​ក្រៀម​ក្រំ​ថា នាង​ខ្ញុំ​មិន​បាន​ស្គាល់​​អ្នក​គាំទ្រ​អត្តចរិក​ខុស​ប្លែក​​​រូប​នោះទេ ហើយ​ក៍​មិន​បាន​ប្រព្រឹត្តិ​អ្វីខុសឆ្គង​​​ចំពោះ​​​​​បុគ្គល​ណា​ម្នាក់​ដែរ ។

នាង​បាន​បន្ថែមថា ​មុន​ពេល​​​កម្មវិធី​​​​ថត​​​ឈុត​សម្តែង​ក្នុង​ប្រទេស​ប្រេ​ស៊ីល​​ ខ្ញុំ​បាន​​សញ្ជឹង​គិត​​ពី​​រឿង​រ៉ាវ​មិន​ល្អៗ​ដែល​អាច​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ​ ខណៈ​ពេល​ដែល​អ្នកគាំទ្រ​​​កីឡា​បាល់​ទាត់​​នៅជុំ​វិញ​ពិភពលោក​មក​ទស្សនា​​ព្រឹត្តិការណ៍ World Cup 2014 ក្នុង​ប្រទេស​ប្រេស៊ីល​យ៉ា​ង​ច្រើ​ន​កុះ​ករ​ ។ បន្ទាប់​ពី​កើត​រឿង​រា៉វ​នេះ​ ក្រុម​ការងារ​​​​ថតឈុត​សម្តែង​របស់​នាង​មិន​មាន​លទ្ធភាព​ស្វែង​រក ឬ ចាប់​អ្នកគាំទ្រ​ដែល​មាន​អត្តចរិក​ខុស​ប្លែក​រូ​ប​នោះ​ទេ​ ព្រោះ​​មាន​មនុស្ស​រាប់​លាន​នាក់​​​ស្លៀកពាក់​​​​​សម្លៀក​បំពាក់​ដូចៗ​គ្នា ៕


ប្រភពះ​​កោះសន្តិភាព

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម