បុរសវ័យចំណាស់ ប្រឹងរួមភេទខ្លាំងពេក រហូតដាច់ខ្យល់ស្លាប់

 
 

ព្រៃវែង៖ បុរសវ័យ៥៩ឆ្នាំម្នាក់ ជាអតីតជំនាញការវៀតណាម ដែលមានប្រពន្ធនិង កូន៤នាក់ធំដឹងក្ដី ទៅហើយនោះ បានលួចទៅរួមភេទ ជាមួយស្ដ្រីម្នាក់នៅភូមិជាប់គ្នា នៅកណ្ដាលវាលស្រែរហូត ដាច់ខ្យល់ស្លាប់ព្រោះ តែប្រឹងខ្លាំងពេក ហើយប្រើថ្នាំជំនួយទៀតផង នៅពេលរួមរក្ស ។

សពរបស់បុរសរូបនេះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅលើភ្លឺប្រឡាយចិន ជិតភូមិអង្គទ្រេត ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង នៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥នេះ ។

ស្នងការរងនិងជាប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌនៃ ស្នងការដ្ឋាននគរបាល ខេត្ដព្រៃវែង លោក សេង សុភក្ដ្រ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឱ្យដឹងថាជនរងគ្រោះ ដែលបាត់បង់ជីវិតផ្ដើមចេញពីការ រួមភេទខ្លាំងពេកឈ្មោះ ឡេ វ៉ាន់ថន អាយុ៥៩ឆ្នាំ រស់នៅភូមិស្វាយអន្ទរ២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្ដព្រៃវែង ។

មូលហេតុដែលសមត្ថកិច្ចរបស់លោក ហ៊ានសន្និដ្ឋានយ៉ាងដូច្នេះ ដោយសារតែនៅ កន្លែងកើតហេតុ ស្ថិតនៅលើភ្លឺប្រឡាយចិន សមត្ថកិច្ចបានរកឃើញថ្នាំ មួយគ្រាប់ប្រភេទសេ៤០០ ស្រោមអនាម័យ ព្រមទាំងការ ពិនិត្យកោសល្យវិច័យរបស់ក្រុមគ្រូពេទ្យ នៅលើចុងលិង្គរបស់ ជនរងគ្រោះមានប្រឡាក់ទឹកកាម ដូច្នេះមូលហេតុនៃ ការស្លាប់គឺជា ការរួមភេទ ដោយហួសកម្លាំងមានប្រើថ្នាំ ជំនួយនិងដោយវ័យចំណាស់ ។

ស្នងការរងនគរបាល រូបនេះបាននិយាយថា ជនរងគ្រោះមានប្រពន្ធ និងកូន៤នាក់ធំៗ ដឹងក្ដីអស់ហើយ ប៉ុន្ដែបានទៅលួចទំនាក់ទំនង ជាមួយនារីម្នាក់នេះ ដែលមានប្ដីរួចហើយដែរ ហើយមុនពេលកើតហេតុ ជនរងគ្រោះបាន ជិះម៉ូតូតែម្នាក់ឯង ទៅរកនាងរហូតមកណាត់ ជួបគ្នានៅលើភ្លឺប្រឡាយ រួចរួមភេទតែម្ដង ។

បើតាមលោក សេង សុភក្ដ្រ ពីដំបូងម្ចាស់ដើមបណ្ដឹង ដែលជាប្រពន្ធនិង បងប្អូនរបស់ ជនរងគ្រោះបានប្ដឹងសមត្ថកិច្ចថា ជនរងគ្រោះត្រូវចោរប្លន់ យកចិញ្ជៀនត្រាជាង១ដំឡឹង និងដាក់ថ្នាំសណ្ដំជាដើម ពេលនោះធ្វើ ឱ្យសមត្ថកិច្ចមានការឈឺក្បាល ហើយឈានទៅដល់ការ ស៊ើបអង្កេតតាមជំនាញរបស់ខ្លួន ។

ក្រោយពីពិនិត្យនៅកន្លែងកើតហេតុនិង តាមរយៈការធ្វើកោសល្យវិច័យ របស់គ្រូពេទ្យ ព្រមទាំងការសួរនាំ បុរសម្នាក់ ដែលជាអ្នកទូរស័ព្ទទៅ ប្រាប់សមត្ថកិច្ចពេលឃើញ សពជនរងគ្រោះនោះ គឺបុរសម្នាក់នេះបានសារភាព ថា ខ្លួនត្រូវបាននារីម្នាក់ នៅក្នុងភូមិពឹងឱ្យ ជួយតេទៅសមត្ថកិច្ច ប្រាប់ពីស្ថានភាពជនរងគ្រោះ ដោយសារតែនាងដឹងថា គាត់មិនស្រួល ខ្លួនក្រោយពេលរួមភេទរួច ។

ស្នងការរងនគរបាលរូបនេះ បានបញ្ជាក់ទៀតថា នៅពេលទទួលបានចំលើយពីបុរសរូបនេះ សមត្ថកិច្ចក៏បានឈានទៅធ្វើការសួរ នាំនារីដែលមានវ័យ៣០ឆ្នាំ ទើបនាងព្រម ឆ្លើយការពិតថា បានរួមរក្សជាមួយជនរង គ្រោះយ៉ាងពិតប្រាកដ ទើបធ្វើឱ្យភរិយានិង បងប្អូនជនរងគ្រោះអស់ចិត្ដតែម្ដង ។

បច្ចុប្បន្នក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចក៏បានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម