ស្ត្រីម្នាក់សង្ស័យមានជំងឺសរសៃប្រសាទ ដើរគប់គេ ហើយដោះខោអាវខ្លួនឯងចោលទាំងយប់
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់សង្ស័យមានជំងឺសរសៃប្រសាទ ដើរតាមផ្លូវបណ្ដើររើសដុំថ្មគប់គេបណ្តើរ ព្រមទាំងស្រាតខោអាវខ្លួនឯងបោះចោលទៀត បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ តុលា ២០១៥ នៅចំណុចមុខសណ្ឋាគារបាលី តាមបណ្តោយផ្លូវចូលវត្តអង្គតាមិញ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ស្ត្រីម្នាក់មិនដឹងថាដើរមកពីណានោះទេ ដើរបណ្តើរឡូឡាបណ្តើរ ហើយរើសដុំថ្មគប់គេទៀត ធ្វើឱ្យប្រជាពលរដ្ឋនៅម្តុំនេះមានការខឹងសម្បារយ៉ាងខ្លាំង តែមួយសន្ទុះក្រោយមកស្រាប់តែស្ត្រីម្នាក់នោះដោះខោអាវខ្លួនឯងបោះចោល ទៅវិញ ធ្វើឱ្យអ្នកខឹងសម្បារទាំងនោះបែរជាស្រឡាំងកាំងហើយប្រែទៅជាអាណិត នាងទៅវិញ ។
ប្រភពបន្តទៀតថា ដោយឃើញនាងស្រាតខោអាវបោះចោលបែបនេះ អ្នកខ្លះមានការអាណិតក៏យកកន្សែងជួយរុំឱ្យដើម្បីកុំឱ្យគេឃើញ កេរ្តិ៍ខ្មាស់ បន្ទាប់មកក៏ឃើញមានសមត្ថកិច្ចមកដល់ ក៏ព្យាយាមលួងលោមស្ត្រីរូបនោះដើម្បីនាំទៅសាកសួរ តែស្ត្រីរូបនោះព្យាយាមរត់គេចពីសមត្ថកិច្ច ហើយលើកដៃសំពះអង្វរកុំឱ្យចាប់នាងព្រោះនាងអត់បានធ្វើអីអ្នកណា ទេ ។ ដោយឃើញបែបនេះសមត្ថកិច្ចក៏ទាក់ទងទៅខាងសង្គមកិច្ចដើម្បីមកជួយនាំ ស្ត្រីដែលសង្ស័យមានជំងឺសរសៃប្រសាទរូបនេះទៅធ្វើការសួរនាំ និងស្វែងរកសាច់ញាតិដើម្បីមកយកត្រឡប់ទៅផ្ទះវិញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!