បើករថយន្តយីឌុប ទាំងស្រវឹង បុកម៉ូតូអូសគៀប និងឃឿនថ្មស្លាប់២នាក់ ដាច់ខ្លួនជាពីរ

 
 

ភ្នំពេញ៖ បុរសពីរនាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងនោះបុរសម្នាក់ បានដាច់ខ្លួនជាពីរកំណាត់ ដោយសារ តែអ្នកបើកបររថយន្តយីឌុបស្រវឹងស្រាជោក បើកហោះរំលងទ្រូងផ្លូវជ្រុលទៅបុកពេញទំហឹងលើជនរងគ្រោះកំពុង ជិះម៉ូតូ នាម៉ោងជិត ៩យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តបង្កម៉ាក Hyandia យី ឌុប ក្បាលពណ៌ទឹកប្រាក់ ទ្រង់ពណ៌ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-2287 បើកបរដោយបុរស ម្នាក់ និងព្រូម្នាក់ (ពុំត្រូវបានគេស្គាល់អត្តសញ្ញាណ) បើកបរក្នុងទិសដៅលិចទៅកើត។ លុះដល់ចំណុចកើតហេតុ ស្រវឹងស្រាជោកបញ្ជាចង្កូតលែងបាន បណ្តាលឲ្យរថយន្តហោះរំលងទ្រូងផ្លូវ ឆ្លងទៅចំណែកផ្លូវម្ខាងទៀត ជ្រុល ទៅបុកម៉ូតូមួយគ្រឿង ម៉ាក C125 ពណ៌ខ្មៅស៊េរី ឆ្នាំ២០១០ បុកអូសទាំងទាំងម៉ូតូគៀប នឹងទ្រូវផ្លូវបណ្តាលឲ្យ ស្លាប់អ្នកបើកម៉ូតូ និងអ្នកជិះជាមួយទាំងពីរនាក់ ប៉ុន្តែម្នាក់ស្លាប់ដោយដាច់ ខ្លួនជាពីរកំណាត់ ដោយសារគៀបនឹង ទ្រូវផ្លូវ។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា បន្ទាប់ពីបុកជនរងគ្រោះរួច រថយន្តបង្ករបានបន្តទៅបុក របងផែស្ងួតសូងួន ទើបឈប់ ហើយអ្នកបើកបរគេចខ្លួនបាត់។ ក្រោយពេលកើតហេតុ វត្ថុតាងទាំងពីរគ្រឿង ត្រូវបាននគរបាលប្រគល់ ទៅឲ្យនគរចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីយកទៅរក្សាទុកចាត់ការតាមនីតិវិធី៕





ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម