រថយន្តបុកបន្តកន្ទុយគ្នាជាច្រើនគ្រឿង នៅផ្លូវជាតិលេខ៦អា
រាជធានីភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយសាររថយន្តបុក បន្តកន្ទុយគ្នា ជាច្រើនគ្រឿងកាលពីវេលាម៉ោង៦ និង៤៥នាទីយប់ ថ្ងៃទី២២ តុលា ២០១៥ នៅចំណុចមុខស្ថានីយ សាំងតូតាល់ តាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងភូមិ កៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្នុងហេតុការណ៍រថយន្តបុកបន្តកន្ទុយគ្នានេះ មិនមានអ្នកណា ម្នាក់រងរបួសធ្ងន់ធ្ងរឡើយ ហើយបន្ទាប់ពីកើត ហេតុភ្លាមៗអ្នកបើកបររថយន្តទាំង បានចុះមកសម្រួលគ្នា ដោយសន្តិវិធី ។ ដែលនៅក្នុងហេតុការណ៍នេះ អ្នកយកព័ត៌មានយើង បានទៅទាន់តែរថយន្ត ៦គ្រឿងប៉ុណ្ណោះ នៅកន្លែងកើតហេតុ គឺរថយន្តម៉ាក Toyota Tundra ពណ៌ខ្មៅ, រថយន្តម៉ាក Nissan Navara ពណ៌ទឹកប្រាក់, រថយន្តម៉ាក High Lander ពណ៌ទឹកប្រាក់, រថយន្តម៉ាក Prius ពណ៌ស, រថយន្តមិនស្គាល់ម៉ាក ពណ៌ខ្មៅ និង រថយន្តម៉ាក Ford ពណ៌ស ។
ប្រភពបន្តទៀតថា ដោយមានការខូចខាតតិចតួច រថយន្តមិនស្គាល់ម៉ាក និង រថយន្ត Ford សុខចិត្តបញ្ចប់រឿងដោយយកទៅ ជួសជុលខ្លួនឯង ចំណែករថយន្តម៉ាក Prius ពណ៌ស បានសងទៅរថយន្តម៉ាក High Lander ពណ៌ទឹកប្រាក់ ៨០ដុល្លារអាមេរិក, រថយន្តម៉ាក High Lander ពណ៌ទឹកប្រាក់ សងរថយន្តម៉ាក Nissan Navara ពណ៌ទឹកប្រាក់ ១៥០ដុល្លារអាមេរិក ហើយរថយន្តម៉ាក Nissan Navara ពណ៌ទឹកប្រាក់ សងរថយន្តម៉ាក Toyota Tundra ពណ៌ខ្មៅ ១៥០ដុល្លារដើម្បី បញ្ចប់រឿង ។
បន្ទាប់ពីឯកភាពគ្នាទាំងអស់ហើយរថយន្តទាំងអស់ក៏បានទៅរៀងៗខ្លួន ចំណែកឯរថយន្តម៉ាក Nissan Navara ពណ៌ខ្មៅ ត្រូវបានសមត្ថកិច្ច ជួយស្ទូចយកទៅ កន្លែងជួសជុលដោយសារ បើកទៅមុខមិនកើត ។
នេះគឺជាសន្ដានចិត្តដ៏ល្អគួរយកតម្រាប់តាម ដែលបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ហើយ មានការយោគយល់អធ្យាស្រ័យឲ្យ គ្នាទៅវិញទៅមក ដោយព្រមទទួលយក និងសងសំណងតាម ដែលអាចធ្វើទៅបាន រៀងៗខ្លួន ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!