ចាប់ខ្លួនស្ត្រីម្នាក់ បន្លំចូលលួចប្រាក់ពីអាជីវករផ្សារធំទួលសង្កែ អស់២ពាន់ដុល្លារ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋ ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច នគរបាលប៉ុស្ដិ៍ទួលសង្កែ កាលពីវេលាម៉ោង០៩ និង២០នាទីព្រឹក ថ្ងៃទី២២ តុលា ២០១៥ បន្ទាប់ពីធ្វើសកម្មភាពលួចប្រាក់ពីអាជីវករលក់អីវ៉ាន់ចាប់ហួយ និងដូរប្រាក់នៅក្នុងផ្សារទួលសង្កែ ហៅផ្សារ សាំហាន់ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ជនសង្ស័យរូបនោះឈ្មោះធុង វឿន ភេទស្រី អាយុ២៨ឆ្នាំ មានលំនៅពុំពិតប្រាកដ ចំណែកជនរងគ្រោះដែលត្រូវចោរលួចឈ្មោះ ស៊ូ កេសរារ័ត្ន ភេទស្រី អាយុ៣៧ឆ្នាំ ជាអាជីវករលក់ដូរ និងដូរលុយតូបលេខ៦Qក្នុងផ្សារធំទួលសង្កែ ហៅផ្សារសាំហាន់ស្នាក់នៅចំណុចកើតហេតុខាងលើ។
តាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុរូបគាត់កំពុងឈរលក់ដូរនៅក្បែរទូរដូរលុយដោយមាន ម៉ូយមកចូលទិញថង់សំរាប់ដាក់អីវ៉ាន់ ខណៈនោះស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលូកយកលុយក្នុងទូរ ដូរលុយរបស់គាត់ តែសំណាងល្អគាត់ងាកមកឃើញទាន់ស្រែកផ្អើលឆោឡោ ហើយប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុនាំគ្នាចាប់ខ្លួន ព្រមទាំងដកហូតបានប្រាក់ត្រឡប់មកវិញ។
ជនសង្ស័យត្រូវបានប្រជាពលរដ្ឋនាំខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ដើម្បីចាត់ការតាមច្បាប់៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!