សាហាវ ចាប់វាយធ្វើបាបទាំង ននោលគោក ក៏ព្រោះចេះមន្ដអាគម លួចបេះដូង
ប៉ាពូអាស៊ីនូវែលហ្គីណេ៖ វីដេអូដ៏គួរឲ្យរន្ធត់មួយ បានបង្ហោះឡើងជាសាធារណៈ ដែលបង្ហាញពី ស្ដ្រី៤នាក់ ត្រូវបានគេវាយធ្វើបាប ដោយបុរសជើងកាង មួយក្រុម ក្រោយ ពីពួកគាត់ជាប់ពាក់ព័ន្ធនឹង អំពើអាបធ្មប់។
យ៉ាងណាមិញ វីដេអូនេះត្រូវបានថតឡើង នៅក្នុងភូមិ មួយនៃ ប្រទេស ប៉ាពូអាស៊ីនូវែលហ្គីណេ ដែលជាប្រទេសមួយ សម្បូរដោយហិង្សា និងឃាតកម្ម ដែលជាប់ពាក់ព័ន្ធនឹង អំពើមន្ដអាគម។ ក្រឡេកមកមើល វីដេអូ នោះប្រិយមិត្ដនឹងឃើញ ស្ដ្រីទាំងនេះ ត្រូវបានគេចាប់ស្រាត ចងខ្លួន ដុត និងវ៉ៃ។ នៅក្នុងនោះ ក៏បង្ហាញពី ក្រុមជើងកាងទាំងនោះ បានគំរាមស្ដ្រីទាំង៤នាក់នេះ ជាមួយនឹង កាំបិតដងខ្លី នៅពេលដែលសួរសំនួរទៅកាន់ពួកគាត់។ នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ស្ដ្រីទាំងនេះ បានជាប់ចោទនឹងការធ្វើអំពើ មន្ដអាគម បន្ទាប់ពី បុរសវ័យក្មេងម្នាក់ បានធ្លាក់ខ្លួនឈឺ ក្នុងភូមិនៃ ខេត្ដ Enga កាលពីខែសីហា កន្លងទៅនេះ និងត្រូវបាន ក្រុមជើងកាងនេះ អះអាងថា ស្ដ្រីទាំងនេះ បានយកបេះដូងរបស់ ដែលធ្លាក់ខ្លួនឈឺនេះ យកទៅលាក់ទុក ទើបពួកគេ ធ្វើបាបពួកគាត់បែបនេះ។
ទោះជាយ៉ាងណា នៅក្នុងនោះ គេជឿជាក់ថា ស្ដ្រីម្នាក់ក្នុងចំណោមនោះ បានស្លាប់ បន្ទាប់ពី រងការវាយប្រហារពី ក្រុមជើងកាងនេះ តែព័ត៌មានជា ផ្លូវការមិនទាន់ត្រូវបាន បញ្ជាក់នោះទេ៕
វីដេអូ៖
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!