(UPDATE) ស្រ្តីឈ្មោះ ឯម រ៉ានី ដែល រងការចោទប្រកាន់ថា ផិតប្តី លួចមានសាហាយស្មន់ ជាមួយមេធាវី ជា ហៃ ត្រូវតុលាការដោះលែង ឲ្យនៅក្រៅឃុំ

 
 

ព្រះសីហនុ៖ ស្រ្តីឈ្មោះ ឯម រ៉ានី ដែលរងការចោទប្រកាន់ថា លួចផិតក្បត់ ហើយលួចទៅមានសហាយស្មន់ ជាមួយមេធាវី លោក ជា ហៃ និងជេរប្រមាថម្តាយយ៉ាងចាស់ដៃនោះ ត្រូវបានតុលាការខេត្តព្រះសីហនុ សម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥នេះ ក្រោយបញ្ចប់ការសាកសួរ អស់រយ:ពេល២ថ្ងៃមកនេះ ។

មន្រ្តីសាលាដំបូង ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយបញ្ចប់ការសួរនាំរួចមក អនុប្រធានតុលាការម្នាក់ បានសម្រេចឲ្យស្រ្តីរូបនេះ នៅក្រៅឃុំ ក្រោមការត្រួតពិនិត្យរបស់តុលាការ តែការដោះលែងនេះ ក៏ត្រូវបានប្រភព័ត៌មានខ្លះ លួចបង្ហើបថា ស្រ្តីផិតប្តី ហើយជេរប្រមាថម្តាយរូបនេះ បានផ្តល់លុយ ផ្តល់កាក់ទៅឲ្យមន្រ្តីតុលាការ មិនតិចឡើយ។

យ៉ាងណាក៏ដោយ ជុំវិញការសម្រេចឲ្យនៅក្រៅឃុំនេះ មជ្ឈមណ្ឌលដើមអម្ពិល មិនទាន់អាចស្វែងរកការបកស្រាយ ពីលោកចៅក្រម បាននៅឡើយទេ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥នេះ។

សូមបញ្ជាក់ថា ស្រ្តីម្នាក់ដែលវាយ និងជេរប្រមាថម្តាយ ខណៈតាមទាន់ពេលលួចមានសាហាយជាមួយមេធាវីម្នាក់ ត្រូវកម្លាំងសមត្ថកិច្ច ខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដោយមានការសម្របសម្រួលពីលោកស្រីព្រះរាជអាជ្ញា សាលាដំបូងខេត្តព្រះសីហនុ ចាតសូ រស្មី កាលពីល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥។

សមត្ថកិច្ច បានបញ្ជាក់ថា ការចាប់ឃាត់ខ្លួនស្រ្តីខាងលើនេះ ដោយសារមានបទល្មើសជាក់ស្តែង, ហើយនៅពេលនេះក្រោយ ពីសាកសួរនៅតុលាការខេត្តព្រះសីហនុរួចហើយ, ដោយសារការសាកសួរមិនទាន់ចប់ តុលាការបានសម្រេចបញ្ជូនស្រ្តីឈ្មោះ ឯម រ៉ានី មកកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុវិញ ដោយរង់ចាំសាកសួរបន្តទៀតនៅថ្ងៃស្អែកទី២៥ ខែតុលា។
សូមជំរាបថា លោកមេធាវី ជា ហៃ ដែលគេស្គាល់ថា ក៏ជាកូនប្រសាររបស់អនុប្រធានតុលាការកំពូលមួយរូបផងដែរនោះ បានរងនូវបណ្តឹងចោទប្រកាន់ពីបុរសម្នាក់ថា បានលួចសហាយស្មន់ជាមួយប្រពន្ធរបស់ខ្លួន ហើយខណៈដែលខ្លួនចូលទៅទាន់ លោកមេធាវីរូបនេះបានប្រើអំពើហិង្សា វាយដំមកលើខ្លួនជាប្តីថែមទៀតផង ។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ កន្លងទៅនេះស្ថិតនៅចំណុចផ្ទះ បើកហាងបញ្ចាំមួយកន្លែង នៅក្រុមទី២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រៅពីនោះ បន្ទាប់ពីផ្ទុះរឿងអាស្រូវពាក់ព័ន្ទរវាងលោកមេធាវី ជា ហៃ អត្តលេខ៦២០ ជាមួយស្រ្តីឈ្មោះ ឯម រ៉ានី កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចហាងកុងស៊ីបញ្ចាំ អានី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុថា សាហាយស្មន់ជាមួយគ្នាឡើងផ្អើល មួយចំហៀងខេត្តព្រះសីហនុនោះ ។ លោកមេធាវី ជា ហៃ បានធ្វើការប្រកែកភ្លាមៗជាមួយបណ្តាសារព័ត៌មានថា លោកមិនមានសាហាយស្មន់ជាមួយស្រ្តីឈ្មោះ ឯម រ៉ានី នោះទេ ហើយក៏មិនបានចូលហ៊ុនរកស៊ី ជាមួយលោកស្រី ឯម រ៉ានី នោះដែរ លោកគ្រាន់តែជាមេធាវីការពារក្តីឲ្យស្រ្តីនេះតែប៉ុណ្ណោះ។

អង្គភាពព័ត៌មាន មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទទួលឯកសារផ្លូវការមួយច្បាប់ លេខ ០០០៧ ពណ.ចបព ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ចុះហត្ថលេខដោយលោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ទទួលស្គាល់ថា លោកស្រី ឯម រ៉ានី ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក ជា ហៃ ជាអភិបាល នៃក្រុមហ៊ុន អេ អិន ស៊ីអេច ត្រេឌីង A N & C H TRADING Co.,Ltd ដែលមានស្នាក់កា ក្រុមហ៊ុនស្ថិតនៅ ទីតាំងលេខ០៥ ផ្លូវលេខ ២១៤ ភូមិ៤ ក្រុម២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុពិតប្រាកដមែន៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម