រំលោភសម្លាប់កូនថៅកែនៅស្រុកថៃ រត់មកជាប់អន្ទាក់សមត្ថកិច្ចស្រុកខ្មែរ
ខេត្តបាត់ដំបង ៖ យុវជនម្នាក់ដែលជាកម្មករធ្វើការនៅប្រទេសថៃ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនកាល ពីល្ងាចថ្ងៃទី២៤ តុលា ២០១៥ នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល បន្ទាប់ពីអាជ្ញាធរថៃចេញដីកាស្នើសុំកិច្ចសហការពីអាជ្ញាធរខ្មែរឲ្យ ជួយតាមចាប់ ខ្លួនពាក់ព័ន្ធករណីរំលោភ សម្លាប់ស្ត្រីជនជាតិថៃ ម្នាក់ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្ដាហ៍មុន រួចរត់គេច ខ្លួនមកស្រុកកំណើត នៅប្រទេសខ្មែរវិញ ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត បានមានឲ្យដឹងថា លោកស្នងការ នគរបាលខេត្ត និងលោកព្រះរាជអាជ្ញា បានបញ្ជាឲ្យ សមត្ថកិច្ចឃាត់ខ្លួនកម្មករ ខ្មែរម្នាក់នេះបន្ទាប់ពីមាន ដីកាស្នើសុំ សហការពីភាគីប្រទេសថៃថា ជនសង្ស័យរូបនេះ ពាក់ព័ន្ធនឹងករណី រំលោភសម្លាប់ ស្ត្រីម្នាក់នៅប្រទេសថៃ ។
លោកស្នងការរងបានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ រិត សារ័ត្ន អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ ប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចថៃចោទ ប្រកាន់ថា បានចាប់ស្ត្រី ជនជាតិថៃម្នាក់ឈ្មោះ រុក គុណអៃរ៉ាដា អាយុ២៥ឆ្នាំ រំលោភសេពសន្ថវៈ រួចសម្លាប់កាលពី រសៀលថ្ងៃទី២១ តុលា ២០១៥ នៅក្រុងបាងកក ប្រទេសថៃ ហើយបានរត់មកស្រុកខ្មែរ វិញក្រោយកើតហេតុ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!