រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍បាន​ឱ្យដឹង​ថា កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ តុលា នេះ ក្មេង​ប្រុស​អាយុ​ ១៣​ឆ្នាំ​ម្នាក់​ ត្រូវ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ ក្នុង​រាជ​ធានី​ភ្នំពេញ មួយ​គ្រឿង​​បើក​កៀរ​ និង​កិន​ស្លាប់ភ្លាមៗ​នៅ​កន្លែង​លើ​ ផ

 
 

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍បាន​ឱ្យដឹង​ថា កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ តុលា នេះ ក្មេង​ប្រុស​អាយុ​ ១៣​ឆ្នាំ​ម្នាក់​ ត្រូវ​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​ ក្នុង​រាជ​ធានី​ភ្នំពេញ មួយ​គ្រឿង​​បើក​កៀរ​ និង​កិន​ស្លាប់ភ្លាមៗ​នៅ​កន្លែង​លើ​ ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ មុខ​វត្ត​វង្កុដ​បុរី​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​។

ក្មេង​ប្រុសរង​គ្រោះ​ឈ្មោះ​រស់ រត្នបញ្ញា អាយុ​១៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​ផ្សារ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ​ ជិះ​ម៉ូតូ​ម៉ាក​Today ពណ៌ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ ១FD៧៨៥៣ ចំណែក​រថយន្ត​ក្រុង​ ដឹក​អ្នក​ដំណើរ​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​រដ្ឋ ៣៧៣០០៤៩ មាន​លេខ​សម្គាល់​០៣។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​ពី​លិច​ទៅ​កើត​ ពេល​ដល់​ ចំណុច​កើតហេតុ​រថយន្ត​បាន​ បើក​អែប​ចូល​ចិញ្ចើម​ផ្លូវ​​ បម្រុង​​ដាក់​អ្នក​ដំណើរ​ ស្រាប់​តែ​កៀរ​​ក្មេង​ប្រុស​រង​គ្រោះ​ ដែល​កំពុង​ជិះ​ម៉ូតូ​​ស្រប​ទិស​គ្នា​ បណ្តាល​ឱ្យ​ដួល រួច​​កិន​​ក្មេង​ប្រុស​ រង​គ្រោះ​ស្លាប់​ភ្លាមៗ​តែ​ម្តង​។

ក្រោយ​កើតហេតុ​អ្នក​បើក​បរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល ចំណែក​រថយន្ត និង​ម៉ូតូ​ ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​ ការិយាល័យ​រង់​ចាំ​ដោះ​ស្រាយ​ តាម​ផ្លូវ​ច្បាប់​ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម