ឃាត់ខ្លួនប្រពន្ធអនុប្រធានពន្ធនាគារខេត្តម្នាក់ ជាប់ពាក់ព័ន្ធចែកចាយ និងផ្តល់ទីតាំងប្រើប្រាស់ គ្រឿងញៀន រួមនឹងថ្នាំញៀន ២០កញ្ចប់តូច ក្នុងសង្កាត់ត្រើយកោះ
កំពត៖ អ្នកជួញដូរ និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន ជាប្រពន្ធរបស់អនុប្រធានពន្ធនាគារ ខេត្តកំពតម្នាក់ ត្រូវបានកម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត សហការនឹង កម្លាំងនគរបាលក្រុងកំពត និងកម្លាំងនគរបាលមូលដ្ឋាន ចុះបង្ក្រាប និងឃាត់ខ្លួនបាន នៅវេលា ម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិដូនតោក សង្កាត់ អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា៖ ជនសង្ស័យឈ្មោះគឹម សុម៉ាលី ហៅស៊ីម អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ឥវ៉ាន់ចាប់ ហួយនៅនឹងផ្ទះផ្ទាល់ រស់នៅក្នុងភូមិ សង្កាត់ កន្លែងឃាត់ខ្លួនខាងលើ។ ក្រោយឃាត់ខ្លួនហើយ កម្លាំង ក៏នាំយកមកសាកសួរនៅឯស្នងការ ដ្ឋាននគរបាលខេត្ត លុះដល់ម៉ោង១២ថ្ងៃត្រង់ នៃ ថ្ងៃដដែល កម្លាំងសហការខាងលើ ដែលដឹកនាំបញ្ជានីតិវិធីផ្ទាល់ ដោយលោកខា ដែនណា ព្រះរាជអាជ្ញារងអមសាលា ដំបូងខេត្តកំពត បន្តសកម្មភាពចុះឆែកឆេរនៅផ្ទះជន សង្ស័យបន្តទៀត រហូតកម្លាំងឈានទៅរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២០កញ្ចប់តូច នៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃដដែល ដែលជនសង្ស័យ បានផ្ទុកក្នុងកូនកាបូបតូច កៀនសសរក្រឡោង ក្នុងផ្ទះរបស់ស្ត្រីជាជនសង្ស័យ។
តាមសមត្ថកិច្ច និងប្រជាពលរដ្ឋដែលរស់នៅក្បែរខាង បានឲ្យដឹងថា ស្ត្រីជាជនសង្ស័យ ជាប្រពន្ធទី២ របស់លោកវរសេនីយ៍ឯក ង៉ែត សុក មានមុខងារ ជាអនុប្រធានពន្ធនាគារខេត្តកំពត បានរួមចំបាប់នឹងគ្នាជាយូរឆ្នាំមកហើយ រហូតបានកូន១ជាចំណងដៃផង។
បច្ចប្បន្នកម្លាំងនគរបាលជំនាញ បាននិងកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!