វាយ​បំបែក​ទូ​ដូរ​លុយ​ ប្លន់​ទាំង​កណ្តាលថ្ងៃត្រង់ សមត្ថកិច្ច​ដេញចាប់​បាន​​ម្នាក់ ​ក្នុង​ចំណោម​៥​នាក់

 
 

ខេត្តស្វាយរៀង ៖ ចោរ​មួយ​ក្រុម​មាន​គ្នា​៥​នាក់ ​ជិះ​ម៉ូតូ​៣​គ្រឿង​បាន​វាយ​បំបែក​ទូ​ដូរ​លុយ ប្លន់​យក​លុយ​អស់​៣​លាន​រៀល និង​៧០០​ដុល្លារ រួច​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​អ្នកស្រុក​ឃើញ​ទា​ន់​នាំ​គ្នា​ស្រែក​ឆោឡោ និង​ប្តឹង​សមត្ថកិច្ច​ព​ទ្ធ័​ចាប់​បាន​​ម្នាក់ និង​ម៉ូតូ​ម៉ាក​ស្កុប​ពី​១​គ្រឿង ។ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ តុលា ២០១៥ នៅ​ចំណុច​ផ្ទះ​ដូរ​លុយ និង​លក់​គ្រឿងទេស​នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ដួង សីហា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​កម្មករ ស្នាក់​នៅ​ភូមិ​ទួល​ត្របែក ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង និង​មានស្រុក​កំណ​តើ​នៅ​ភូមិ​ស្នេហ៍​រៃ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ព្រមទាំង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី ពាក់​ស្លាក​លេខ ភ្នំពេញ 1AW-9863 ដែល​ជិះ​សកម្មភាព ។ ចំណែក​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ នុ​ត ផ​ល្លី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ ។

ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ ស្រុក​ស្វាយ​ទាប​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គ្រួសារ​ជន​រង​គ្រោះ​បាន​ចូល​ហូប​បាយ​នៅ​ខាងក្រោយ​ផ្ទះ ស្រាប់តែ​មាន​ក្រុម​ចោរ​មួយ​ក្រុម​ មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​បាន​ ចូល​ទៅ​ផ្ទះ​ដូរ​លុយ និង​លក់​គ្រឿងទេស​ដូច​រក​ទិញ​អ្វី ក៏​ប៉ុន្តែ​ដោយ​ឃើញ​ឱកាសល្អ​ម្ចាស់​ហូប​បាយ ​ក្រោយ​ផ្ទះ​ក៏​ធ្វើ​សកម្មភាព​ ប្លន់​ដោយ​ចោរ​ម្នាក់​ចូល​វាយ​បំបែក ​ទូ​យក​ប្រាក់​អស់​៣​លាន​រៀល និង​៧០០​ដុល្លារ រួច​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន ក៏​ប៉ុន្តែ​ត្រូវ​អ្នក​ជិតខាង​ឃើញ​ក៏​ស្រែក​ឆោឡោ ប្តឹង​សមត្ថកិច្ច និង​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ និង​ឲ្យ​សមត្ថកិច្ច​ស្ទាក់​ព​ទ្ធ័​ចាប់ ធ្វើ​ឲ្យ​ក្រុម​ចោរ​ភិតភ័យ​បើក​ម៉ូតូ​គេចខ្លួន​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ហើយ​បាន​ផ្តួល​ម៉ូតូ​ស្កុប​ពី​ចោល​រត់​ចូល​ព្រៃ ក៏​ត្រូវ​សមត្ថកិច្ច​ព​ទ្ធ័​ចាប់​បាន​ម្នាក់ និង​ម៉ូតូ​ស្កុប​ពី​១​គ្រឿង​នៅ​វេលា​ម៉ោង​១​រសៀល ហើយ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប​ដើម្បី​សាកសួរ​រក​ បក្ខពួក​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម