ផ្ទុះរឿងអាស្រូវនគរបាលចរាចរណ៍ ស្រុកកំពង់ត្រាច កូនចៅចោទអធិការរង ថាស៊ីដាច់លុយឧបត្ថម្ភ
ខេត្តកំពត ៖ រឿងអាស្រូវថ្មីមួយបានផ្ទុះឡើង គឺមន្ត្រីនគរបាលចរាចរណ៍ស្រុកកំពង់ត្រាចជាច្រើននាក់បានដាក់ពាក្យ ប្តឹងលោកអធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ទៅស្នងការនគរបាលខេត្ត ប៉ុន្តែមិនទាន់បានដោះស្រាយគ្នានៅឡើយទេ ។
លោកអនុសេនីយ៍ឯក ទុំ ទិត ប្រធានផ្នែកនគរបាលសណ្តាប់ធ្នាប់ បានប្រាប់ឱ្យដឹងថា លោក សេង រតនា អធិការរងទទួលផ្នែកចរាចរណ៍ មានរឿងជាច្រើនត្រូវនិយាយ ដូចជាកឹបកេងលុយខាងខេត្តឧបត្ថម្ភមួយថ្ងៃ១៥០០រៀល និងក្រសួងមហាផ្ទៃឧបត្ថម្ភ១៥០០ក្នុងមួយថ្ងៃសម្រាប់ឱ្យនគរបាលឈរជើង តាមដងផ្លូវ ត្រូវបានលោក សេង រតនា ទៅបើកប្រាក់ម្តងៗស៊ីដាច់រហូត សូម្បីតែប្រាក់៥០% ពិន័យបានក៏ស៊ីដាច់ដែរ និងវត្ថុតាងមានម៉ូតូ២គ្រឿងបុកគ្នាហើយអត់ម្ចាស់ក៏លក់ចាយតែ ម្នាក់ឯងដែរ ។
លោក ឡាយ សុវណ្ណ មន្ត្រីនគរបាលចរាចរណ៍ បានប្រាប់ឱ្យដឹងថា លោក សេង រតនា អធិការរង ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ជាច្រើននាក់ប្តឹងទៅស្នងការខេត្ត ដោយសារតែលុយបានមកពីការដោះស្រាយរឿងផ្សេងៗស៊ីដាច់ពីកូនចៅ និងយកម៉ូតូ២គ្រឿងអត់ម្ចាស់យកទៅលក់មិនបានប្រាប់កូនចៅទៀត ។ លោកនិយាយទៀតថា លោក សេង រតនា ប្រើសម្តីជាមួយកូនចៅមិនសមរម្យ ព្រមទាំងជេរប្រមាថដល់កូនចៅទៀតផង ។ លោក ឡាយ សុវណ្ណ បញ្ជាក់បន្ថែមថា ពាក្យបណ្តឹងត្រូវបានដាក់ទៅកាន់ស្នងការខេត្តកាលពីពេលថ្មីៗនេះ ប៉ុន្តែអាចដាក់ចូលទៅអង្គភាពប្រឆាំងអំពើពុករលួយទៀតនៅពេលខាង មុខ ។
លោក គង់ រីទ្ធ មន្ត្រីនគរបាលចរាចរណ៍ បាននិយាយថា លោក សេង រតនា ជាអធិការរង បានយកអំណាចផ្ទាល់ខ្លួនយកមកធ្វើការជាមួយមន្ត្រីនគរបាល ដូច្នេះមេមានចរិតបែបនេះត្រូវតែតវ៉ា មិនអាចអង្គុយចាំជូតទឹកភ្នែកបានឡើយ ។ លោកនិយាយថា អធិការរងមកកាន់ផ្នែកចរាចរណ៍នេះជិត១០នាក់ហើយ គេរួមទុក្ខរួមសុខជាមួយកូនចៅ ដោយឡែកលោក សេង រតនា វិញ គ្រាន់តែមកកាន់សណ្តាប់ធ្នាប់ភ្លាមទាស់ទែងមិនឈប់ និងស៊ីដាច់កូនចៅទៀត ។
លោក សេង រតនា អធិការរង ដែលរងការចោទប្រកាន់ពីក្រុមកូនចៅ បានប្រាប់«កោះសន្តិភាព»ឲ្យដឹងដែរថា ប្រាក់ឧបត្ថម្ភផ្សេងៗទាំងនោះពិតជាមិនបានប្រាប់កូនចៅមែន ព្រោះគាត់យកប្រាក់នោះមកទិញសម្ភារៈផ្សេងៗ ដាក់ទ្វារ បង្អួច បន្ទប់ធ្វើការ ហើយពួកគេប៉ុន្មាននាក់នោះ ផឹកស៊ីស្រវឹង មានសភាពការណ៍មិនដែលចេះលើកទូរស័ព្ទនោះទេ ។ លោកអធិការរងដែលទទួលការចោទប្រកាន់ខាងលើនិយាយទៀតថា ពេលគ្រោះថ្នាក់ចរាចរណ៍ម្តងៗ ពួកគេមិនដែលបានរាយការណ៍មកឱ្យគាត់ទេ ក្នុងនាមគាត់ជាមេ ។ លោកបានដឹងពីគម្រោងកូនចៅប្តឹងគាត់ដែរ ប៉ុន្តែខាងខេត្តមិនទាន់ហៅទៅសួរនាំទេ ព្រោះការចំណាយសុទ្ធតែមានឯកសារ ។ លោក សេង រតនា អធិការរងទទួលបន្ទុកផ្នែកចរាចរណ៍ បានឲ្យដឹងថា ការប្តឹងរបស់កូនចៅខ្ញុំសុទ្ធតែមានអ្នកនៅពីក្រោយជំរុញឱ្យប្តឹង ។
គេបានសម្គាល់ឃើញថា នៅអធិការដ្ឋាននគរបាលស្រុកនីមួយៗសុទ្ធតែមានជម្លោះផ្ទៃក្នុង ដូចជាស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាស ហើយមានខ្លះប្ដឹងផ្តល់គ្នារហូតជាប់គុកទៀតផង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!