ខឹង​ប្រពន្ធ​ជេរ​ម្តាយ ទាញកូនកាំបិត​គប់​ចំ​កំប៉េះគូទ​​​

 
 

ខេត្ត​កំពង់ស្ពឺ ៖ បុរស​ជា​ប្តី ​​ត្រូវ​បាន​នគរបាល​ស្រុក​ឧដុង្គ​ឃាត់ខ្លួន​​ភ្លាម​ៗ ​ខ​ណៈ​ប្រពន្ធ​​​ហៅឱ្យ​ទៅ​​ហូប​បាយ ​​និងខឹង​ប្រពន្ធ​ជេរ​​ម្តាយ ​​ទប់​​កំហឹងមិន​បាន​ស្ទុះ​ទៅ​ទាញ​យក​កូនកាំបិត ​គប់​​ចំ​កំប៉េះគូទ​​​រង​របួស​ ​កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៤ ​តុលា ​​២០១៥ ស្ថិត​ក្នុងភូមិ​អង្គ ឃុំ​រុងរឿង ស្រុក​ឧដុង្គ ​។    

បុរស​ជា​ប្តី​ដែល​នគរបាល​ឃាត់ខ្លួន​​​ខាង​លើ​នេះ ឈ្មោះ​ យ៉ា​ត យឿ​ង ​អាយុ​៣៧​ឆ្នាំ​ ​ជា​​កម្មករ​លី​សែង​ឈើ មានស្រុក​កំណើត​ភូមិ​គោក​សណ្ដែក ឃុំ​ក្រាំងចេក ​ស្រុក​ឧដុង្គ ​ស្នាក់​នៅ​ជាមួយ​ប្រពន្ធ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។ ​ចំណែក​ស្ត្រី​​រង​គ្រោះ​ជាប្រពន្ធ​​ ឈ្មោះ ឃុន រី​ន អាយុ​៣៦​ឆ្នាំ ​ជា​មេផ្ទះ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ រង​របួស​​កំប៉េះគូទ​ខាងឆ្វេង​ដេរ​២​ថ្នេរ​ បានត្រូវ​​សាច់ញាតិ​បញ្ជូន​មក​មន្ទីរពេទ្យ​ ។

​មន្ត្រី​នគរបាល​ បាន​​ឲ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ​ បុរស​ជា​ប្តី​បាន​ទៅ​ឈរ​មើល​គេ​លេងបៀរ​នៅ​ក្នុងភូមិ​ហើយ​ដល់​ពេល​ហូប​បាយ​ ប្រពន្ធ​ក៏​ទៅ​តាម​​​ហៅមិន​ចង់​មក​ទេ​ ដោយ​ដើរមក​ផ្ទះ​បណ្តើរ​ពួក​គេ​​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា​ បណ្តើរ ហើយ​ប្រពន្ធ​​ជេរ​​ម្តាយ​​ពេល​មក​ដល់​ផ្ទះធ្វើ​ឲ្យ​បុរស​ជា​ប្តី​ខឹងយ៉ាង​ ខ្លាំងក៏​ទាញ​កូនកាំបិត​ចុង​ស្រួច គប់​ទៅ​លើ​ប្រពន្ធ​ត្រូវ​ចំ​កំប៉េះគូទ​ខាងឆ្វេង ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​ពេទ្យ​បង្អែកកំពង់ស្ពឺ​ ភ្លាម​ៗ​នោះ​​​បុរស​ជា​ប្តី​ត្រូវ​បាន​នគរបាល​ចាប់​​ឃាត់ខ្លួន​យក​មក​​សួរ​ នាំ ។

​​បុរសដៃដល់​​ជា​ប្តី ​ត្រូវ​បាន​​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​រង់​​ចាំ​បញ្ជូន​បន្ត​​ទៅសាលា​ដំបូង​ខេត្ត​​ចាត់ការ​តាម​ផ្លួ​វ​ច្បាប់ ​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម