អតីតនិស្សិតដែលគំរាមសម្លាប់សម្តេចក្រឡាហោម នឹងមានសេរីភាពវិញនៅថ្ងៃទី២៨តុលានេះ
ខេត្តសៀមរាប ៖ អតីតនិស្សិតនៅខេត្តសៀមរាបដែលបានគំរាមបោកគ្រាប់បែកសម្លាប់សម្តេច ក្រឡាហោម ស ខេង តាមហ្វេសប៊ុក នឹងត្រូវតុលាការដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី២៨ តុលាខាងមុខនេះ ។ នេះបើតាមមេធាវីការពារក្ដីរបស់អតីតនិស្សិត តៅ សាវឿន បានឲ្យដឹងនៅថ្ងៃទី២៦ តុលានេះ ។
មេធាវីការពារក្ដីឱ្យអតីតនិស្សិត តៅ សាវឿន គឺអ្នកស្រី កុយ កិត្យា បានមានប្រសាសន៍ថា តុលាការខេត្ដសៀមរាបបានសម្រេចផ្ដន្ទាទោសយុវជនឈ្មោះ តៅ សាវឿន រយៈពេល១៥ខែ តាមមាត្រា២៣៣ នៃបទក្រមព្រហ្មទណ្ឌ ប៉ុន្តែអនុវត្តទោស១ខែ នៅសល់គឺព្យួរទាំងអស់ បន្ទាប់ពីការជំនុំជម្រះក្តីកាលពីថ្ងៃទី២២ តុលា ២០១៥កន្លងទៅថ្មីៗនេះ ។ អ្នកស្រីបន្ដថា នៅថ្ងៃទី២៨ តុលានេះ គឺគ្រប់១ខែហើយ ដូច្នេះកូនក្ដីរបស់អ្នកស្រីនឹងមានសេរីភាពវិញ ។
សូមរំលឹកថា កាលពីថ្ងៃទី២៨ កញ្ញា ២០១៥ យុវជនឈ្មោះ តៅ សាវឿន និស្សិតរៀនសកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ (South East Asia) ហៅកាត់ថា USEA ខេត្ដសៀមរាប មានទីលំនៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការបន្ទាប់ពីយុវជនរូប នោះបានគំរាមបោកគ្រាប់បែកសម្លាប់សម្តេចក្រឡាហោម ស ខេង តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈពេលដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាប័ត្រដល់ និស្សិតសកលវិទ្យាល័យនោះ ។ គិតចាប់ពីថ្ងៃចាប់ខ្លួនរហូតដល់ថ្ងៃទី២៨ ខែតុលានេះ គឺមានរយៈពេល១ខែល្មម ។
មហាជនទូទាំងខេត្តសៀមរាប និងទូទាំងប្រទេស ក៏ដូចជាអ្នកលេងហ្វេសប៊ុកទន្ទឹងរង់ចាំមើលថា តើអតីតនិស្សិតសាកលវិទ្យាល័យ USEA តៅ សាវឿន អាចចេញពីពន្ធនាគារបានដែរ ឬយ៉ាងណា?
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!