ម្ចាស់ថាគយច្រកបឹងត្រកួន ឃាត់រថយន្តទារលុយរាប់ពាន់ដុល្លារ គយថាសង្ស័យឃាត់សួររកឯកសារ
ខេត្តបន្ទាយមានជ័យ ៖ រថយន្តវីហ្គោ ចង្កូតស្ដាំ ពណ៌ទឹកប្រាក់១គ្រឿងត្រូវមន្ត្រីគយច្រកបឹងត្រកួនឃាត់ទុកតាំងពី ម៉ោង៣រសៀលថ្ងៃទី២៥ តុលា រហូតដល់ម៉ោង១០ព្រឹក ថ្ងៃទី២៦ តុលា ២០១៥ ដោយនិយាយថាមានការសង្ស័យទើបឃាត់សួររកឯកសារបញ្ជាក់ឡាន ចំណែកម្ចាស់រថយន្តនិយាយថាខាងគយទារឲ្យកក់លុយរាប់ពាន់ដុល្លារ បានឲ្យទៅបើមិនយកឯកសារឡានមកឲ្យពិនិត្យទេនោះ ។
ម្ចាស់រថយន្តដែលត្រូវគយច្រកបឹងត្រកួនឃាត់នោះបានឲ្យដឹងថា គាត់ឈ្មោះ សាត់ សំអៀន អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ិន ចាន់ហាន់ អាយុ៤១ឆ្នាំ រស់នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណែករថយន្តម៉ាកវីហ្គោ ចង្កូតស្តាំ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-1629 ។
ម្ចាស់រថយន្តបានឲ្យដឹងទៀតថា ដោយសារថ្ងៃអាទិត្យ ថៃបានបើកផ្សារណាត់នៅផ្សារតាប្រយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ជិតព្រំដែនខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា គាត់ក៏បានបើករថយន្តដឹកសាច់ញាតិទៅលេងព្រោះនៅពេលផ្សារណាត់បើក ភាគីថៃអនុញ្ញាតឲ្យពលរដ្ឋខ្មែរបើករថយន្តចូលដល់ផ្សារក្នុងទឹកដីថៃ បានរាល់ថ្ងៃអាទិត្យ ដែលនៅក្នុងរថយន្តមានមនុស្ស៤នាក់ ព្រមទាំងមានកូនង៉ែតម្នាក់ផងដែរ ។ នៅពេលដែលបើករថយន្តចូលដល់ច្រកបឹងត្រកួន ស្រាប់តែមន្ត្រីគយ និងរដ្ឋាករស្នាក់ការច្រកបឹងត្រកួនបានឃាត់រថយន្តទាមទាររកឯកសារ រថយន្តទាំងអស់ ។
ម្ចាស់រថយន្តបញ្ជាក់ថា ក្រោយពេលមន្ត្រីគយ និងរដ្ឋាករច្រកបឹងត្រកួតឃាត់ គាត់បានប្រាប់ថា រថយន្តមានឯកសារគ្រប់គ្រាន់ តែកាតគ្រីរថយន្តភ្លេចយកមក ហើយមន្ត្រីគយដេញឲ្យត្រឡប់ទៅយកមកឲ្យមើល បើមិនទៅយកសុំឲ្យកក់លុយចំនួន៦ពាន់ដុល្លារ រហូតនៅសល់១ពាន់ដុល្លារទើបឲ្យរថយន្តទៅបាន ទោះបីជាគាត់បានឲ្យសាច់ញាតិថតកាតគ្រីរថយន្តបាញ់តាមឡាញយកមកឲ្យ មើលក៏ដោយ តែមន្ត្រីគយមិនព្រមប្រគល់ឲ្យវិញដែរ គឺឃាត់តាំងពីម៉ោង៣រសៀល ថ្ងៃទី២៥តុលា ២០១៥ ។ ក្រោយពេលសាច់ញាតិយកកាតគ្រីមកឲ្យ មន្ត្រីគយទារកម៉ាញ៉ែតទៀត ទោះជាម្ចាស់រថយន្តដើមដែលលក់ឲ្យគាត់មកធានាថា រថយន្តមានឯកសារគ្រប់គ្រាន់តែបាត់ម៉ាញ៉ែតក៏ដោយ រហូតទាល់តែមានការបញ្ជាក់ពីមន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ទើបប្រគល់រថយន្តឲ្យវិញនៅម៉ោង១០ព្រឹក ថ្ងៃទី២៦ តុលា ២០១៥ ។
ពាក់ព័ន្ធរឿងម្ចាស់រថយន្តចោទមន្ត្រីគយ និងរដ្ឋាករច្រកបឹងត្រកួន ឃាត់រថយន្តទារលុយ១ពាន់ដុល្លារដល់៦ពាន់ដុល្លារនេះ លោក ជា ប៊ុនថន ប្រធានស្នាក់ការគយ និងរដ្ឋាករច្រកបឹងត្រកួន បានប្រាប់«កោះសន្តិភាព»តាមទូរស័ព្ទថា មិនបានទារលុយពីម្ចាស់រថយន្តមួយសេនឡើយ តែពេលឃាត់រថយន្តព្រោះឃើញថា រថយន្តធុនវីហ្គោចង្កូតស្តាំមានការសង្ស័យ ទើបឃាត់ទាមទារកឯកសារ តែគាត់ភ្លេចកាតគ្រី និងគ្មានម៉ាញ៉ែត ក្រោយពេលគាត់រកឯកសារបានគ្រប់គ្រាន់ និងបានឃើញហើយ ក៏ប្រគល់ថយន្តឲ្យម្ចាស់ត្រឡប់ទៅវិញហើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!