កម្លាំងនគរបាល ខណ្ឌចំការមន បង្ក្រាប និងចាប់ខ្លួន ជនដង្ស័យ៣នាក់ ដកហូតថ្នាំញៀន ២កញ្ចប់ធំ

 
 

ភ្នំពេញ : កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ខណ្ឌចំការមន សហការជាមួយ នគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ បានចុះបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់គ្រឿង មួយកន្លែង ស្ថិតនៅតាមផ្លូវលេខ២០៧ សង្កាត់ផ្សារដើមថ្កូវ ដោយដកហូតថ្នាំញៀន ២កញ្ចប់ធំ។

លោក ហ៊ាង ថារ៉េត អធិការរងទទួលផែន ព្រហ្មទណ្ឌខណ្ឌចំការមន បានឲ្យដឹងថា បន្ទាប់ពីចាប់ បានបុរសជនសង្ស័យ ប្រើប្រាស់ ថ្នាំញៀនរួចក៏សួរនាំ ពីកន្លែងទិញរួចបាន ឆ្លងយោបល់ លោកតុប ឈុនឡុង ព្រះរាជជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ រួចហើយឈានចូលឆែកឆេរ និងឃាត់ខ្លួនស្រ្តី២នាក់អ្នកជួញដូរថ្នាំញៀន និងដកហូតបានក្រាមសថ្លា ២កញ្ចប់ធំ និងលុយមួយចំនួន ។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម