ប្រទះឃើញ សពទារក ច្រកថង់ខ្មៅចោល នៅតាមដងផ្លូវ ៣០ម៉ែត្រ នៅសង្កាត់ ស្ទឹងមានជ័យ

 
 

ភ្នំពេញ ៖ នៅវេលាម៉ោង១៥:៣០នាទី រសៀលនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ មានករណី បងប្អូន ប្រជាពលរដ្ឋ ប្រទះឃើញ សពទារក ទំនងដូចជា រំលូតចោល ពីព្រោះនៅជាប់ ទងសុកនៅឡើយ ហើយត្រូវជន មិនស្គាល់អត្តសញ្ញាណ បានយកមក ប្លុងចោល នៅម្តុំខាងមុខ អតីតកន្លែងបាញ់ស៊ីប ក្បែរផ្លូវ៣០ម៉ែត្រ ក្នុងក្រុមទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយមានការអាណិតអាសូរ ទើបលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានណែនាំ ឲ្យកម្លាំង ប្រជាការពាររបស់លោក ធ្វើការចាត់ចែង រៀបចំរកទីកន្លែងល្អ ដើម្បីបញ្ចុះសពទារកនោះ ឲ្យបានត្រឹមត្រូវ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម