កម្លាំងគយចល័ត ចាប់ម៉ូតូទំនើបៗ អត់បង់ពន្ធ ៤៩គ្រឿង មានតម្លៃចាប់ ពី២០០០ ដល់ ៥០០០ដុល្លារ ក្នុងមួយគ្រឿង

 
 

ភ្នំពេញ៖ នៅពេញមួយថ្ងៃនេះ កម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអំពើគេចពន្ធ សហការជាមួយ កម្លាំងអាវុធហត្ថ ក្រុងភ្នំពេញ (ខណ្ឌ៧មករា) និងអាជ្ញាធរមូលដ្ឋាន សម្របសម្រួល ដោយព្រះរាជអាជ្ញារង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានចាប់ទុកឃាត់ ម៉ូតូស៊េរីទំនើបៗចំនួន៤៩គ្រឿង ដែលអត់បានបង់ពន្ធ ស្ថិតនៅផ្ទះលេខ១៤អឺអូ ផ្លូវលេខ២៦០ សង្កាត់វាលវង់ ខណ្ឌ៧មករា ម្តុំរោងកុនគីរីរម្យ នេះបើយោងតាមមន្រ្តីគយចល័ត ដែលចុះចាប់ម៉ូតូខាង លើនេះថ្លែងប្រាប់ឲ្យដឹង យ៉ាងដូច្នេះ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥នេះ។

មន្រ្តីគយចល័តរូបនោះបានបញ្ជាក់ថា ម៉ូតូដែលអត់បង់ពន្ធទាំងនោះ ជាប្រភេទម៉ូតូស៊េរី ទំនើបៗ មានតម្លៃចាប់ពី ២០០០ដុល្លារ ដល់ ៥០០០ដុល្លារ សហរដ្ឋអាម៉េរិក ហើយជាមុខ សញ្ញាសម្រាប់នាំ ចេញទៅប្រទេសវៀតណាម។ ហើយឥឡូវនេះ ត្រូវបាននាំយក ទៅរក្សាទុកនៅនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើសនៃ អំពើគេចពន្ធ។ 

មន្រ្តីគយចល័តបានបញ្ជាក់ថា កម្លាំងគយចល័ត នៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអំពើគេចពន្ធ នឹងបន្តចុះបើក ប្រតិបត្តិការត្រួត ពិនិត្យរាល់ទំនិញទាំងឡាយណា ដែលគេចពន្ធ ឲ្យដូចភ្លៀងរលឹម និងជាប្រចាំ។

នាយកដ្ឋានគយ និងរដ្ឋាករ សូមអំពាវនាវដល់ម្ចាស់យានយន្ត, ម៉ូតូ និងទំនិញទាំងឡាយណា ដែលមិនបានបំពេញ កាតព្វកិច្ចបង់ ពន្ធត្រឹមត្រូវ សូមរួសរាន់ប្រញាប់មក បង់ពន្ធជាបន្ទាន់ ជៀសវាង ប្រឈមនឹងការចាប់ និងផាកពិន័យ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម