អ្នកគាំទ្រផ្អើល ភ័យខ្លាច Lay ចេញពីក្រុម EXO មួយទៀត ក្រោយគេអវត្តមាន ក្នុងការសម្តែងជាមួយ សមាជិកក្រុម
កូរ៉េខាងត្បូង៖ អវត្តមាន Lay ក្នុងការប្រគុំតន្រ្តីមួយ បានធ្វើឲ្យអ្នកគាំទ្រ ជាពិសេសអ្នកនិយមលេងអុិនធឺណែត បានលើកយកមកពិភាក្សា ដោយភ័យខ្លាចសមាជិកជនជាតិចិន ចុងក្រោយម្នាក់នេះ ចាកចេញពីក្រុម EXO ដូចដែលសមាជិកចិន ៣រូបទៀត ធ្លាប់ធ្វើកន្លងមក។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងការប្រគុំតន្រ្តីរបស់ក្រុម EXO “EXO PLANET # 2 – The EXO’luXion ក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី២៣កន្លងទៅថ្មីៗនេះ គេមិនមានឃើញសមាជិកឈ្មោះ Lay ដែលជាកូនពៅជនជាតិចិននៃក្រុមនេះ ដូចរាល់ដងនោះឡើយ។
គួបផ្សំនឹងរឿងរ៉ាងកើតឡើងកន្លងមក ដែលសមាជិកជនជាតិចិន ៣រូបរួចមកហើយ Kris, Luhan, Tao បានចាកចេញពីក្រុម បណ្តាក់គ្នាដូចខ្យងនោះ ឥឡូវនេះបានធ្វើឲ្យ អ្នកគាំទ្របានភ័យខ្លាច Lay ចាកចេញពីក្រុមនេះម្នាក់ទៀត។
Kris, Lay, Luhan, Tao (ពីឆ្វេងទៅស្តាំ)
ទាក់ទងនឹងរឿងខាងលើនោះដែរ ក្រុមភ្នាក់ងាររបស់ផលិតកម្ម ពួកគេបានចេញសេចក្តីថ្លែងការណ៍ ដោយបានបកស្រាយថា ការអវត្តមានរបស់ Lay ក្នុងការប្រគុំតន្រី្តនៅជប៉ុនការពីពេលថ្មីៗនេះ គឺដោយសារតែការជាន់កាលវិភាគគ្នា នឹងការងាររបស់គេនៅប្រទេសចិន ដូច្នេះហើយទើបគេមិនអាចបង្ហាញវត្តមាន ក្នុងការសម្តែងបាន។
ទោះជាយ៉ាងណាក៏ដោយ អ្នកលេងអិុធឺណែតមួយចំនួន បានសរសេរមតិថា៖
"គាត់បង្ហាញច្បាស់ថា គាត់នឹងចាកចេញពី EXO"
"ខ្ញុំគិតថាឥឡូវនេះ គាត់បានសម្រេចចិត្តហើយ។ ជាការពិតណាស់មុននិងក្រោយ គាត់គង់តែចាកចេញ"
"តើអ្នកនឹងអាច...?"៕
ប្រភព Koreaboo
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!