គំរាមរំលោភកូនស្រីចុងរហូតបានសម្រេច បែកការណ៍ចាប់ វាយឡើងទ្រម រួចប្រគល់ឱ្យសមត្ថកិច្ច
រាជធានីភ្នំពេញ ៖ បុរសជាឪពុកចុងម្នាក់បានបោកប្រាស់កូនស្រីចុងអាយុ១៥ឆ្នាំ យកទៅរំលោភនៅ ក្នុងផ្ទះសំណាក់រហូត បានសម្រេច ហើយគំរាមសម្លាប់ម្ដាយ ក្មេងស្រីរងគ្រោះបើហ៊ាន និយាយប្រាប់គេ ហើយត្រូវបងប្អូនសាច់ញាតិក្មេងស្រីរងគ្រោះ តាមចាប់បានភ្លាម និងវាយទាត់ធាក់ ឡើងទ្រមខ្លួន ទើបយកមក ប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូង១ បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពី វេលាម៉ោង៨យប់ ថ្ងៃទី២៩ តុលា ២០១៥ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូង១បានឲ្យដឹងថា ជនសង្ស័យជាឪពុកចុង មានឈ្មោះ ជា សុខចំរើន អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះ គ្មានលេខ ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកក្មេងស្រី រងគ្រោះទើបតែមានអាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ប្រភពពីម្ដាយមីងក្មេងស្រីរងគ្រោះបានប្រាប់«កោះសន្តិភាព»ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី ២៩ តុលា ២០១៥ ឪពុកចុងបានទូរស័ព្ទ ប្រាប់ក្មេងស្រីរងគ្រោះឲ្យមកយក ម៉ូតូដែលបានខ្ចីជិះ វិញនៅមុខវត្តច្បារអំពៅ ខណៈក្មេងស្រីរងគ្រោះមកជួប ឪពុកចុងដែល មានគម្រោងរួចជាស្រេច បានប្រាប់ថាម្តាយរបស់ នាងចង់ជួប ហើយក៏ឌុបនាងមកជួបម្តាយ ពេលជិះមកតាមផ្លូវជនសង្ស័យក៏បានដឹក នាងចូលផ្ទះសំណាក់ ដែលមានយីហោ«ផ្កាលាប» ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
ប្រភពបានបន្តទៀតថា ខណៈពេលចូលក្នុងផ្ទះសំណាក់ ជនសង្ស័យប្រាប់ថា ម្តាយរបស់នាងនៅ ខាងលើឡើងមក ពេលឡើង បានពាក់កណ្ដាល កាំជណ្ដើរជនសង្ស័យ ក៏បានខ្ទប់មាត់នាង ហើយចាប់អូស ចូលបន្ទប់តែម្តង ពេលនោះនារីរងគ្រោះ បានសំពះអង្វរសុំកុំ ឲ្យធ្វើបាបនាង តែជនសង្ស័យនៅ តែព្យាយាមលួងលោម និងកាន់កាំបិតគំរាមនាងរំលោភ រហូតបានសម្រេច ។ ក្រោយពេលរំលោភបាន សម្រេចហើយ នារីរងគ្រោះក៏ បានអង្វរសុំត្រឡប់មកផ្ទះវិញ ក្រោមការគំរាម កំហែងថា បើនាងហ៊ាននិយាយប្រាប់គេ នឹងសម្លាប់ម្តាយ នាងចោលមិនខាន ។
ម្តាយមីងក្មេងស្រីរងគ្រោះបានបន្តទៀតថា បន្ទាប់ពីជិះម៉ូតូចេញពីផ្ទះសំណាក់បានបន្តិច ក្មេងស្រីរងគ្រោះក៏បានលោតចុះ ពីម៉ូតូរត់ ហើយស្រែក ឲ្យគេជួយ ពេលនោះជនសង្ស័យ ភ័យក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង ។ ចំណែកក្មេងស្រីរងគ្រោះក៏បាន ពឹងប្រជាពលរដ្ឋនៅ ម្តុំនោះឲ្យជូននាងមកផ្ទះវិញ ហើយបានរៀបរាប់ ហេតុការណ៍ ឪពុកចុងចាប់រំលោភប្រាប់ទាំងអស់ ។
បន្ទាប់ពីស្តាប់ការរៀបរាប់របស់ក្មេងស្រីរងគ្រោះហើយ បងប្អូនសាច់ញាតិខឹងយ៉ាងខ្លាំង បានប្រមូលបងប្អូនមានប្រុស មានស្រី ជាច្រើននាក់តាមរក ជនសង្ស័យទាំងយប់ ព្រមទាំងទូរស័ព្ទសួរ គេសួរឯងរហូតដឹងថា ជនសង្ស័យកំពុងលេងហ្គេម បាញ់ត្រីនៅម្តុំបឹង ត្របែកផ្លាហ្សា ក៏នាំគ្នាទៅឃើញ ហើយដេញចាប់ បានភ្លាមៗ ហើយដោយសារខឹងខ្លាំងពេក ក៏នាំគ្នាវាយទាត់ ធាក់ជនសង្ស័យរហូតបែក ក្បាលហូរឈាមកក្លាក់ រួចក៏ចាប់បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី១ ដើម្បីប្រគល់ជូន សមត្ថកិច្ចកាត់ទោសតាមច្បាប់ ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!