ម៉ោង​មិន​ទាន់​៧យប់​ផង ក្រុម​ចោរសម្រុក​ចូល​ប្លន់​​អ្នក​​លក់​គ្រឿង​ទេស ​ប្រមូល​យក​ទ្រព្យសម្បត្តិ​ជា​ច្រើន​នៅ​ត្បូងឃ្មុំ​

 
 

ខេត្ត​ត្បូងឃ្មុំ​ ៖ ​ផ្ទះ​លក់​គ្រឿងទេស​មួយ​កន្លែង​ ​​ត្រូវ​​ក្រុមចោរ​ប្លន់​​​ប្រដាប់​អាវុធ​មួយ​ក្រុម​ មាន​គ្នា​​​៤​នាក់​​ ​ប្រដាប់​ដោយ​​អាវុធ​វែង​២​ដើម​ និង​ខ្លី​១​ដើម ​ធ្វើ​សកម្មភាព​​​ប្លន់​​​ម្ចាស់ផ្ទះ ​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​​​ព្រលប់​ថ្ងៃ​ទី​២៨ ​តុលា ២០១៥ ​ស្ថិត​នៅ​ភូមិ​ចំបក់ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ  ​​។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ​​បាន​ឲ្យ​ដឹង​ថា ​ម្ចាស់ផ្ទះ​​ជា​ប្តី​ឈ្មោះ ឡ​ន ហុង​សេង អាយុ​៣៥​ឆ្នាំ ប្រពន្ធ​ឈ្មោះ សាន ដា អាយុ​៣៦​ឆ្នាំ ​ក្រោយ​ពី​បាន​លក់ដូរ​រួចរាល់​​ហើយ ​ម្ចាស់​ផ្ទះ​​​បាន​បិទទ្វារ​របង​ដូច​សព្វមួយដង  ​ខណៈ​នោះ​ក៏​ស្រាប់តែ​មាន​ជន​​៤នាក់ជិះ​ម៉ូតូ​​​២​គ្រឿង​ប្រដាប់​ដោយ​អាវុធ​ វែង​និង​ខ្លី ​​ឈប់​ម៉ូតូ​​ស្ទុះ​មក​ភ្ជង់​ម្ចាស់ផ្ទះ​មិន​ឲ្យ​ស្រែក និង​​​ចាប់​ចង​ម្ចាស់ផ្ទះបុរស​​ជា​ប្តី​វាយធ្វើបាប​ថែមទៀត ។

​លោក​​ ឡុ​ង សា​រិ​ន ​បាន​​បន្ត​ថា ក្រុម​ចោរ​​ប្រដាប់​អាវុធ​មិន​ស្គាល់​អត្ត​សញ្ញាណ​ទាំងនោះ​ ​និង​នាំ​គ្នា​​រើ​កកាយ​ជជុះ​រក​របស់របរ​មានតម្លៃ​ ​​រួម​មាន ប្រាក់​​អាមេរិក​ចំនួន​១.៥០០​ដុល្លារ ​ប្រាក់​​ខ្មែរ​ដែល​លក់​ប្រចាំ​ថ្ងៃ​​​ប្រហែល​១​លាន​រៀល ខ្សែ​ក​មាស​៣​ខ្សែ​ ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​ម៉ូតូម៉ាក​ហុង​ដា ធុន​សេ​១២៥​ ​ស៊េរី​២០១៣ ពណ៌​ខ្មៅ​ពាក់ស្លាក​លេខ​កំពង់ចាម1J-5758 មាន​លេខ​ម៉ាស៊ីន8785962 ​មួយ​គ្រឿង និង​ម៉ូតូ​វ៉េវ​ស៊េរី​២០១៤ ពណ៌​ក្រហម​ មិន​មានពាក់​ស្លាក​លេខ ​១គ្រឿង ​ពេល​ប្រមូល​បាន​​​ហើយ ​ក្រុម​ចោរ​​​ប្លន់ទាំង​នោះ​​​​ក៏​នាំ​គ្នា​ជិះ​​ម៉ូតូ​​ម្នាក់​មួយគ្រឿង​ គេច​​ខ្លួន​​​​​​បាត់​អស់​ ។

​លោក​បន្ត​ថា ​​បុរស​ជាប្តី​ត្រូវ​​​ក្រុម​​ចោរ​​ប្លន់​ចាប់ចង និង​​វាយ​ធ្វើបាប​លើ​រាង​កាយ ​​ហើយ​ស្ត្រី​ជា​ប្រពន្ធ​កូនខ្ចី​ក្រោយ​ពី​​ក្រុម​ចោរ​​​​ចាក​ចេញ​ទៅ​បាត់​​ ក៏​​​ស្រាយចំណង​ឲ្យ​ប្តី ​​បន្ទាប់​មក​ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលទៅ​ដល់​អ្នក​ជិតខាង ​និង​រាយ​ការ​ណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ជួយ​អន្តរា​គម​ន៍  ។   

​លោក​វរ​សេនី​យ៍ត្រី ឡុ​ង សា​រិ​ន ​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​មាន​ហេតុ​ការណ៍​​ រូប​លោក​បាន​រាយ​ការ​ណ៍​ទៅ​លោកស្នងការ​នគរបាល​ខេត្ត ​​និង​​​បញ្ជា​ឲ្យ​កម្លាំង​​ព្រហ្ម​ទណ្ឌ​ស្រុក​ត្បូងឃ្មុំ​ ចុះ​​ដេញ​តាម​ប្រមាញ់​រក​ក្រុម​មុខសញ្ញា​ចោរប្លន់​ទាំង​៤​នាក់​នោះ​ទាំង​យប់ ​ តែ​មិនមាន​ជន​ណា​ម្នាក់​ត្រូវ​បាន​ស្គាល់​ឡើយ ​។ ​ក្រុម​ចោរ​​​ប្លន់​ប្រដាប់​អាវុធ​ទាំង​នេះ​អាច​ជា​មុខសញ្ញា​ចាស់​ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​២៩ ​តុលា ​​កម្លាំង​សមត្ថកិច្ច​​នៅ​​​តែ​​​បន្តតាម​ស្រាវជ្រាវ​​ ដើម្បី​ចាប់​ក្រុម​ចោរ​ប្លន់​​ប្រដាប់​អាវុធ​ទាំង​នេះ​មក​ផ្តន្ទាទោស​តាម​ ច្បាប់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម